VOV WorldVOV World
ភាគីឥស្លាមនៅអេហ្ស៊ីបបំផុសយុទ្ធនាការមិនប្រតិបត្តិតាមរដ្ឋប្បវេណីយ៍
21/08/2013 11:41
(VOVworld) – នាថ្ងៃទី ២០ សីហា សម្ព័ន្ធភាពជាតិគាំទ្រភាពស្របច្បាប់ (NASL) រួមមានគណៈបក្សនយោបាយចំនួន ៣៤ និងចលនាគាំទ្រអតីតប្រធានាធិប តីអេហ្ស៊ីប លោក Mohamed Morsi បានបំផុសយុទ្ធនាការមិនប្រតិបត្តិតាមរដ្ឋប្បវេណីយ៍ “សន្តិភាព”។
ភាគីឥស្លាមនៅអេហ្ស៊ីបបំផុសយុទ្ធនាការមិនប្រតិបត្តិតាមរដ្ឋប្បវេណីយ៍
សម្ព័ន្ធភាពជាតិគាំទ្រភាពស្របច្បាប់ (NASL) បំផុសយុទ្ធនាការមិនគោរពតាមរដ្ឋប្បវេណីយ៍ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២០ សីហា សម្ព័ន្ធភាពជាតិគាំទ្រភាពស្របច្បាប់ (NASL) រួមមានគណៈបក្សនយោបាយចំនួន ៣៤ និងចលនាគាំទ្រអតីតប្រធានា ធិបតីអេហ្ស៊ីប លោក Mohamed Morsi បានបំផុសយុទ្ធនាការមិនប្រតិបត្តិតាមរដ្ឋ ប្បវេណីយ៍“សន្តិភាព”។ NASL បានអំពាវនាវឲ្យប្រជាជនអេហ្ស៊ីបចូលរួមនិង គាំទ្រយុទ្ធនាការប្រឆាំងជំទាស់ចំពោះការធ្វើពលប្រហារដែលបានកើតមាន ឡើង នាថ្ងៃទី ៣ កក្កដា កន្លងមក។ ប៉ុន្តែ NASL ក៏បានឲ្យដឹងជាថ្មីម្តងទៀតថា៖ គេប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារាល់សកម្មភាពអំពើរហឹង្សានិងការបំផ្លិចបំផ្លាញ។ កាយវិការណ៍ពោលខាងលើបានប្រព្រឹត្តទៅ បន្ទាប់ពី NASL សម្រេចដោយចៃ ដន្យលុបចោលរាល់ការធ្វើបាតុកម្ម នាថ្ងៃទី ១៩ សីហា តាមគំរោង។ ក្នុងពេល នោះ ការបង្ហាញពីការលើកសរសើរដល់កងកងកំលាំង ដែលបានរៀបចំឡើង នាថ្ងៃទី ២០ សីហា មានតែមនុស្សរាប់រយ នាក់ចូលរួមតែប៉ុណ្ណោះក្នុងទូទាំង ប្រទេស។ នាថ្ងៃដ៏ដែល កាសែតអេហ្ស៊ីប “Al Ahram” បានឲ្យដឹងថា៖ អង្គជំនុំ ជម្រះព្រះសង្យរាជរបស់ចលនាភាតរៈឥស្លាម (MB) Mohamed Babie រួមជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងចំនួន ៥ រូបនៃអង្គការនេះនឹងត្រូវបានរៀបចំ ឡើង នាថ្ងៃទី ២៥ សីហា ខាងមុខ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត តុលាការ ព្រហ្មទណ្ឌនៅខ័ណ្ឌ Nasr City បានប្រកាសនឹងដំណើរការពិនិត្យមើលពាក្យ បណ្តឹងតវ៉ាមួយប្រឆាំងជំទាស់អតីតអនុប្រធានាធិបតីទទួលបន្ទុកកិច្ចការបរ ទេសអេហ្ស៊ីប លោក Mohamed Elbaradei៕