VOV WorldVOV World
ភាគីនានានៅលីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ
18/12/2015 09:31
(VOVworld) – នាថ្ងៃទី ១៧ ធ្នូ នៅទីក្រុង Skhirat ភាគខាង ជើងម៉ារ៉ុក បណ្ដាភាគី នៅលីប៊ីបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពដែល អ.ស.ប. គាំពារ សំដៅ បង្កើតរដ្ឋាភិបាលសាមគ្គីជាតិមួយ។
ភាគីនានានៅលីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ
ភាគីនានានៅលីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ (Image: VNA) (VOVworld) – នាថ្ងៃទី ១៧ ធ្នូ នៅទីក្រុង Skhirat ភាគខាងជើងម៉ារ៉ុក បណ្ដាភាគី នៅលីប៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែល អ.ស.ប. គាំពារ សំដៅបង្កើតរដ្ឋាភិបាលសាមគ្គីជាតិមួយ។ កាយវិការពោលខាងលើត្រូវបាន ចាត់ ទុកជាជំហានដំបូងឆ្ពោះទៅការបញ្ចប់វិបត្តិនយោបាយនៅប្រទេសនេះ។ អ្នកគាំទ្រកិច្ចព្រមព្រៀងបានសង្ឃឹមថា៖ ភាគីនយោបាយនានានៅលីប៊ីនឹង ប្រតិបត្តិតាមកិច្ចព្រមព្រៀងឯកភាពឈប់បាញ់១ដើម្បីរួមជាមួយគ្នាប្រឆាំង អង្គការ រដ្ឋឥស្លាមស្វ័យប្រកាស  (IS) ។ តាមកិច្ចព្រមព្រៀងនោះ ក្រុមប្រឹក្សារ ប្រធានាធិប តីមួយរួមមានសមាជិកចំនួន ៩ រូប នឹងបង្កើតរដ្ឋាភិបាលថ្មី ហើយសភាជាន់ទាបនឹងជាស្ថាប័ននីតិបញ្ញត្តិស្នូលនិងក្រុមប្រឹក្សាររដ្ឋនឹងជា ស្ថាប័នពិគ្រោះ យោបល់ទី ២។ ក្រុមប្រឹក្សារប្រធានាធិបតីនឹងប្រកាសគណៈ រដ្ឋមន្ត្រីថ្មីក្នុងរយៈ ពេល ១ ខែ បន្ទាប់នោះ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប.  នឹងចេញផ្សាយសេចក្តី​សម្រេចចិត្តមួយស្តីពីបញ្ហានេះ៕​

More