ភាគីនានានៅស៊ីរីទទួលបានការបោះជំហានក្នុងការអនុវត្តយន្តការឈប់បាញ់នៅខេត្ត មួយចំនួន
16/05/2016 10:10
(VOVworld) - យន្តការឈប់បាញ់រវាងភាគីនានានៅស៊ីរី ត្រូវបានប្រតិបត្តិនៅស្ទើតែគ្រប់ខេត្តក្រុងនៅប្រទេសនេះ។

ភាគីនានានៅស៊ីរីទទួលបានការបោះជំហានក្នុងការអនុវត្តយន្តការឈប់បាញ់នៅខេត្ត មួយចំនួន (Image: VNA) (VOVworld) - យន្តការឈប់បាញ់រវាងភាគីនានានៅស៊ីរីត្រូវបានប្រតិបត្តិនៅស្ទើ តែគ្រប់ខេត្តក្រុងនៅប្រទេសនេះ។ ព័ត៌មានពោលខាងត្រូវបានមជ្ឈមណ្ឌលសម្រប សម្រួលភាគីនានា នៅស៊ីរីបានប្រកាស នាថ្ងៃទី ១៥ ឧសភា ហើយត្រូវបានផ្សាយ លើគេហទំព័រនៃក្រសួង ការពារជាតិរុស្ស៊ី។ តាមមជ្ឈមណ្ឌលនេះបានឲ្យដឹងថា៖ ក្នុងអំឡុង ២៤ ម៉ោង កន្លងទៅ នៅមានការរំលោភលើបទឈប់បាញ់ចំនួន ៧ នៅទីក្រុង Aleppo និងទីក្រុង Damascus តែប៉ុណ្ណោះ។ បណ្ដាការរំលោភពោលខាង លើសុទ្ធតែទាក់ទិនដល់បណ្ដាជនប្រដាប់អាវុធ ចំណុះក្រុមប្រឆាំង Jaish al Islam នៅស៊ីរី៕
Related





