ភាគីប្រឆាំងនៅស៊ីរីនឹងចូលរួមសន្និសីទទីក្រុង Geneva លើកទី ២
11/11/2013 11:48
(VOVworld) – នាថ្ងៃទី ១០ វិច្ឆិកា សម្ព័ន្ធភាពជាតិស៊ីរី ប្រឆាំង (SNC) បានប្រកាសនឹងចូលរួមសន្និសីទ សន្តិភាពអំពីស៊ីរី ឬហៅថា៖ សន្និសីទទីក្រុង Geneva លើកទី ២ ក្នុងករណី កំលាំងកងទ័ពស៊ីរីសេរី (FSA) ក្នុងប្រទេសគាំទ្រ ជំហាននេះរបស់ភាគីប្រឆាំង។

អ្នកនាំពាក្យរបស់ SNC លោក Khaled Saleh (Image: VOV) (VOVworld) – នាថ្ងៃទី ១០ វិច្ឆិកា សម្ព័ន្ធភាពជាតិស៊ីរីប្រឆាំង (SNC) បានប្រកាសនឹង ចូលរួមសន្និសីទសន្តិភាពអំពីស៊ីរី ឬហៅថា៖ សន្និសីទទីក្រុង Geveva លើកទី ២ ក្នុង ករណី កំលាំងកងទ័ពស៊ីរីសេរី (FSA) ក្នុងប្រទេសគាំទ្រ ជំហាននេះរបស់ភាគីប្រឆាំង។ អ្នកនាំពាក្យរបស់ SNC លោក Khaled Saleh បានឲ្យដឹងថា៖ គោលដៅរបស់ភាគីប្រឆាំង គឺសំដៅឯកភាពកំលាំងដើម្បីបើកចេញដំណើរការសន្តិភាពមួយនៅស៊ីរី។ កំលាំងនេះ នឹងចូលរួមសន្និសីទទីក្រុង Geneva លើកទី ២ ប៉ុន្តែ FSA ត្រូវជាផ្នែកមួយក្នុងគណៈប្រ តិភូរបស់ភាគីប្រឆាំងនៅសន្និសីទនេះ។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀត បន្ទាប់ពីជំនួប ត្រីភាគីរវាងរដ្ឋមន្ត្រីការបរទេសរបស់ឥណ្ឌារុស្ស៊ីនិងចិននៅទីក្រុង New Dehli (ឥណ្ឌា) នាថ្ងៃទី ១០ វិច្ឆិកា រដ្ឋមន្ត្រីការបរទេសប្រទេសម្ចាស់ផ្ទះ លោក Salman Khursid បានឲ្យ ដឹងថា៖ ប្រទេសទាំង ៣ សង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការស្វែងរកដំណោះស្រាយ ខាងនយោបាយសំរាប់វិបត្តិនៅស៊ីរី។ សន្និសីទអំពីសន្តិភាពនៅស៊ីរីដែលគ្រោងនឹង ប្រព្រឹត្តទៅនាខែវិច្ឆិកានេះនៅត្រូវបានផ្អាកដោយការខ្វែងគំនិតរវាងភាគីទាក់ទិននា នាអំពីពេលវេលានិងសមាសភាពចូលរួមសន្និសីទពោលខាងលើ៕
Related






