ភាគីប្រឆាំងនៅថៃទាមទាលុបចោលការបោះឆ្នោត
05/02/2014 08:19
(VOVworld) – ក្នុងពាក្យប្តឹងតវ៉ានៃ DP ដែលទាមទា រំសាយគណៈបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រី បណ្តោះអាសន្ន លោកស្រី Yingluck Shinawatra

ការបោះឆ្នោតបានប្រព្រឹត្តទៅនៅថៃនាថ្ងៃទី ២ កុម្ភៈ កន្ហលងមក។ (Image: Vietnam+) (VOVworld) – មេធាវីតំណាងឲ្យគណៈបក្សប្រជាធិបតេយ្យនៅថៃ (DP) លោក Wiratana Kalayasiri បានឲ្យដឹងថា៖ ក្នុងពាក្យប្តឹងតវ៉ានៃ DP ដែលទាមទារំសាយ គណៈបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន លោកស្រី Yingluck Shinawatra ហើយចាត់ទុកថា៖ ការបោះឆ្នោតពោលខាងលើបាន រំលោភលើ រដ្ឋធម្មនុញ្ញ ដោយសារ ការបោះឆ្នោតនេះមិនសម្រេចបានក្នុងមួយថ្ងៃ ទេ។ ក្រៅ ពីនោះ DP នៅទាមទាចេញបទហាមឃាត់ចំពោះសមាជិកនៃ គណៈបក្ស Puea Thai កាន់អំណាចចូលរួមក្នុងរាល់សកម្មភាពនយោបាយ។ ខណៈដែលនោះ អាមេរិកទើបនឹងប្រកាសមិនចង់ឃើញការធ្វើពូលប្រហារ ឬ អំពើហឹង្សានៅថៃទេ ព្រមទាំង សម្តែងការព្រួយបារម្មណ៍ចំពោះភាពតានតឹងនយោបាយដែលកំពុង ជាការសាកល្បងចំពោះខឿនប្រជាធិបតេយ្យនៅប្រទេសអាស៊ី-អាគ្នេយ៍នេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki បានសង្កត់ ធ្ងន់ថា៖ អាមេរិកមិនគាំទ្រភាគីណាមួយនៅថៃឡើយហើយដាស់តឿនភាគីទាក់ទិននានា ដំណើរការចរចារដ៏ស្រោះត្រង់សំដៅដោះស្រាយការខ្វែងគំនិតនយោបាយ ដោយសន្តិវិធីនិងប្រជាធិបតេយ្យ៕
Related




