VOV WorldVOV World
ភាគកណ្ដាលវៀតណាមប្រមូលផ្ដុំកំលាំងជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Nari
16/10/2013 11:30
Vovworld-ខ្យល់ព្យុះ Nari បកបោកផ្ទាល់ទៅបណ្ដាខេត្ត Quang Nam, Thua Thien Hue និងទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។
ភាគកណ្ដាលវៀតណាមប្រមូលផ្ដុំកំលាំងជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Nari
ភាគកណ្ដាលវៀតណាមប្រមូលផ្ដុំកំលាំងជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Nari (VOV)         Vovworld-ខ្យល់ព្យុះ Nari បកបោកផ្ទាល់ទៅបណ្ដាខេត្ត Quang Nam, Thua Thien Hue និងទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ តាមការស្ថិតិដល់ឥឡូវ នេះ ខ្យល់ព្យុះ​បាន​ធ្វើឲ្យមនុស្សចំនួន៩នាក់ត្រូវស្លាប់និងបាត់ខ្លួន ២២នាក់រង របួស ផ្ទះរាប់ពាន់ខ្នងត្រូវ​ខូច​ខាត។ នាបច្ចុប្បន្ន រដ្ឋអំណាចបណ្ដាខេត្តនៅភាគ កណ្ដាលបានចលនា​កម្មាភិបាល​យុទ្ធជនរាប់ពាន់នាក់មកដំបន់រងការខូចខាត ដើម្បីជួយប្រជាជន​ជំនះពុះពារលើផលវិបាក។         ដល់យប់ថ្ងៃទី១៥តុលា នៅខេត្ត Thua Thien Hue ទីក្រុង Da Nang, Quang Ngai ជនជម្លាសបានវិលត្រឡប់មកលំនៅដ្ឋានវិញដើម្បីសំអាតផ្ទះដែលត្រូវរងការ​ខូច​ ខាត ស្ថិរភាពជីវភាពរស់នៅ។ អគ្គក្រុមហ៊ុនអគ្គិសនីភាគកណ្ដាលបន្តបញ្ជា​បណ្ដា​អង្គភាពជំនះពុះពារលើការដាច់ភ្លើង។ ពិសេសគឺនៅខេត្ត Quang Nam ជាកន្លែង​ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតក្នុងខ្យល់ព្យុះនេះ ថ្នាក់ដឹកនាំខេត្តកំពុង​បញ្ជា​បណ្ដាមន្ទីផ្នែកជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះ ម្ចាស់ការបង្កាទឹកជំនន់កើត ​មាន​ឡើង ជម្លាសប្រជាជននៅដំបន់ទាបជាដើម៕