VOV WorldVOV World
ភ្នាក់ងារនៅខេត្តLaiChauសកម្មគាំទ្រកម្លាំងប៉ូលីសសមុទ្រនិងត្រូតពិនិត្យនេសាទ
30/06/2014 11:04
(VOVworld) - អនុវត្តកម្មវិធី “មនោសញ្ចេតនា Hoang Sa – Truong Sa”​ ដោយសហភាពពលករវៀតណាមបំផុស ឡើង ខេត្ត Lai Chau បានរៃអង្គាសទឹកប្រាក់ចំនួន៦២០ លានដុង ដើម្បីគាំទ្របណ្ដាកម្លាំងត្រួតពិនិត្យនេសាទ ប៉ូលីសសមុទ្រ និងអ្នកនេសាទ ដែលកំពុង បំពេញ ភារកិច្ចលើសមុទ្រ។
ភ្នាក់ងារនៅខេត្តLaiChauសកម្មគាំទ្រកម្លាំងប៉ូលីសសមុទ្រនិងត្រូតពិនិត្យនេសាទ
បណ្ដានាយទាហាននៃកងទ័ពជើងទឹកវៀតណាមកំពុងបំពេញការងារនៅកោះ Truong Sa (VOVworld) - អនុវត្តកម្មវិធី “មនោសញ្ចេតនា Hoang Sa – Truong Sa”​ ដោយសហភាព ពលករវៀតណាមបំផុសឡើង ខេត្ត Lai Chau បានរៃអង្គាសទឹកប្រាក់ចំនួន៦២០លាន ដុង ដើម្បីគាំទ្របណ្ដាកម្លាំងត្រួតពិនិត្យនេសាទ ប៉ូលីសសមុទ្រ និងអ្នកនេសាទ ដែល កំពុងបំពេញភារកិច្ចលើសមុទ្រ។ដោតទឹប្រាក់ចំនួន៤១៥លានដុង ទីក្រុង Lai Chau​ គឺជាតំបន់ដែលមានបរិមាណសមាជិកសហជីពចូលរួមការរៃអង្គាសប្រាក់ច្រើនបំផុត។ លោក Vuong Chi Cong អនុប្រធានសហភាពពលករខេត្ត Lai Chau បានឲ្យដឹងថា៖ “សហភាពពលករខេត្ត​ Lai Chau បានមានឯកសារបញ្ជាណែនាំអង្គការសហជីពគ្រប់ ជាន់ថ្នាក់ក្នុងខេត្ត បង្កើនការងារឃោសនា ចលនាកម្មករភ្នាក់ងារ សំដៅយល់ច្បាស់ ការផ្ដួចផ្ដើមគំនិតរបស់បក្សនិងរដ្ឋ។នាពេលខាងមុខយើងខ្ញុំបន្តលើកទឹកចិត្ត បញ្ជា ណែនាំអង្គការសហជីពគ្រប់ជាន់ថ្នាក់រៃអង្គាសប្រាក់ដើម្បីគាំទ្របណ្ដាកំលាំងបំពេញ ការងារនៅកោះសមុទ្រ”៕

More