VOV WorldVOV World
«ភូមិអាស៊ាន» នៅ Festival ពហុវប្បធម៌នៅអូស្រ្តាលី
20/02/2017 10:41
(VOVworld) – ចាប់ពីថ្ងៃទី ១៧ ដល់ទី​ ១៩ កុម្ភៈ នៅ រដ្ឋធានី Canberra ប្រទេស អ៊ូស្ត្រាលី បានប្រព្រឹត្តទៅ Festival ពហុវប្បធម៌ឆ្នាំ ២០១៧។
«ភូមិអាស៊ាន» នៅ Festival ពហុវប្បធម៌នៅអូស្រ្តាលី
«ភូមិអាស៊ាន» នៅ Festival ពហុវប្បធម៌នៅអូស្រ្តាលី (VNA) (VOVworld) – ចាប់ពីថ្ងៃទី ១៧ ដល់ទី​ ១៩ កុម្ភៈ នៅរដ្ឋធានី Canberra ប្រទេស  អ៊ូស្ត្រាលី បានប្រព្រឹត្តទៅ  Festival ពហុវប្បធម៌ឆ្នាំ ២០១៧។ ស្ថានទូត វៀតណាម ប្រចាំនៅ Canberra បានចូលរួម Festival នេះក្នុងក្របខ័ណ្ឌ «ភូមិអាស៊ាន» សំដៅបង្កើនការផ្សព្វផ្សាយរូបភាពទឹកដីវប្បធម៌និងមនុស្ស វៀតណាមដល់មិត្ត ភ័ក្តអន្តរជាតិ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Canberra លោក  Luong  Thanh Nghi បានឲ្យដឹងថា៖ ការបង្កើត «ភូមិអាស៊ាន» នៅ Festival ពហុវប្បធម៌ ឆ្នាំនេះគឺសំដៅឧទ្ទេសនាមខឿនវប្បធម៌សម្បូរបែបរបស់ អាស៊ានដល់មិត្តភ័ក្ត អន្តរជាតិ ជាពិសេសចំពោះប្រជាពលរដ្ឋអូស្ត្រាលី។ ក្រៅពី នោះ ការចូលរួមក្នុង ឋានៈជាប្លុកមួយក៏បង្ហាញឲ្យបាននូវចំណងសាមគ្គីភាព ក៏ដូចជា ឧទ្ទេសនាម ឲ្យបានអំពីទឹកដីវប្បធម៌និងមនុស្សរបស់របស់បណ្ដាប្រទេសជាសមាជិកអាស៊ាន និមួយៗ​ផងដែរ។ លោក Luong Thanh Nghi​ បានចាត់ទុក ថា៖ វៀតណាមរួម ចំណែកមួយផ្នែកចូលក្នុងភាពសម្បូរបែបវប្បធម៌របស់អូស្រ្តាលី​ដោយសារ  សហគមន៍ជនវៀតណាមនៅប្រទេសនេះមាន ៣ សែននាក់ដែល កំពុងធ្វើ ការនិងរៀនសូត្រ៕