ពិភពលោកបន្តអំពាវនាវភាគីនានានៅថៃអត់ធ្មត់និងចរចារជាមួយគ្នា
21/05/2014 09:55
(VOV)_ក្នុងសេចក្ដីប្រកាសដែលបាននាំចេញ បន្ទាប់ពីពេលដែលកងទ័ពថៃប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក នាថ្ងៃទី ២០ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានអំពាវនាវភាគីនានានៅថៃត្រូវរួមសហការជាមួយគ្នា

(VOV)_ក្នុងសេចក្ដីប្រកាសដែលបាននាំចេញ បន្ទាប់ពីពេលដែលកងទ័ពថៃ ប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក នាថ្ងៃទី ២០ ឧសភា អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Ban Ki Moon បានអំពាវនាវភាគីនានានៅថៃត្រូវរួម សហការជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយ១ សំរាប់ភាពទាល់ច្រក់នយោ បាយនាបច្ចុប្បន្ន តាមរយៈការចរចារ។ លោក Ban Ki Moon បានសង្កត់ធ្ងន់ថា៖ មាគា៍មួយដើម្បីសង្គ្រោះសន្តិភាព និងភាពសម្បូររុងរឿងនៅថៃ គឺត្រូវគោរពរាល់ គោលការណ៍ស្ដីពីប្រជាធិបតេយ្យ និងអនុវត្តតាមដំណើការប្រជាធិបតេយ្យ។ ក្នុង ប្រតិកម្មរបស់ខ្លួន បារាំងបានសង្កត់ធ្ងន់ទៅលើការចាំបាច់របស់ដំណោះស្រាយ នយោបាយ១ ដើម្បីបញ្ចប់វិបត្តិនយោបាយនៅថៃ។ ក្រសួងការបរទេសបារាំងបាន ចេញសេចក្ដីថ្លែងការណ៍អំពាវនាវអោយភាគីនានាជួបសន្ទនាជាមួយគ្នា ដើម្បីស្វែង រកដំណោះស្រាយសន្តិភាព១។ មុននោះ អាមេរិកនិងEU បានឡើងសម្លេងអំពាវ នាវរដ្ឋាភិបាលជាបណ្ដុះអាសន្នថៃ អនុវត្តតាមការសន្យាស្ដីពីការរៀបចំបោះឆ្នោត ថ្មី នាថ្ងៃទី៣ សីហាខាងមុខនេះប្រកបដោយសេរីភាព និងសមភាព។ កងទ័ពថៃប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក (TTXVN) ចាប់ពីថ្ងៃទី២០ ឧសភា កងទ័ពថៃប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ក្រោយរយៈពេល៧ខែ បាតុកម្មកើតមានកើតមានឡើង ធ្វើអោយមនុស្សជិត៣០ នាក់ត្រូវស្លាប់ និង៧០០នាក់ទៀតត្រូវរងរបួស៕
Related





