VOV WorldVOV World
ពិព័ណ៌ Hoang Sa, Truong Sa របស់វៀតណាម-រាល់ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ
26/05/2015 11:46
Vovworld-ពិព័ណ៌ផែនទីនិងតាំងបង្ហាញឯកសារក្រោម ប្រធានបទ Hoang Sa, Truong Sa របស់​វៀតណាម
ពិព័ណ៌ Hoang Sa, Truong Sa របស់វៀតណាម-រាល់ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ
ពិព័ណ៌ Hoang Sa, Truong Sa របស់វៀតណាម-រាល់ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ (VOV)         Vovworld-ពិព័ណ៌ផែនទីនិងតាំងបង្ហាញឯកសារក្រោមប្រធានបទ Hoang Sa, Truong Sa របស់​វៀតណាម-រាល់ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ បានបើកនា ថ្ងៃទី២៦​ឧសភា​នៅទីក្រុង​ Vinh ខេត្ត Nghe An។ ពិព័ណ៌បានរួមចំណែកលើក កំពស់​ការ​យល់ដឹងស្មារតីសាមគ្គីភាពមនសិការការទទួលខុសត្រូវរបស់ប្រជាជន ក្នុង​ប្រទេសអណិកជនវៀតណាមនៅឯបរទេសពិសេសគឺជំនាន់យុវជនក្នុងការ ការពារនិងអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa តាមរយៈឯកសារប្រវត្តិសាស្ត្រដែលបានប្រកាស។ ឯកសារវត្ថុ​តាំងបង្ហាញវណ្ណកម្មបោះពុម្ភផ្សាយនិងផែនទីចំនួនជិត១០០ផ្ទាំងដែល បានតាំង​បង្ហាញនៅពិព័ណ៌ជាការប្រមូលផ្ដុំប្រភពឯកសារដែលបានប្រកាសពីមុន មករបស់អ្នកស្រាវជ្រាវអ្នកប្រាជ្ញក្នុងប្រទេសនិងអន្តរជាតិ។​ ពិព័ណ៌បានបើកទ្វា ​ដល់​ថ្ងៃ​ទី​៣០ឧសភា៕