ពិព័ណ៌នាយឧត្តមសេនីយ៍ Vo Nguyen Giap-ពេលវេលាក្នុងជីវភាពរស់នៅ
26/05/2015 11:48
Vovworld-ពិព័ណ៌នាយឧត្តមសេនីយ៍ Vo Nguyen Giap-ពេល វេលាក្នុងជីវភាពរស់នៅ បានប្រព្រឹត្តទៅនាថ្ងៃទី២៦ឧសភា
ពិព័ណ៌នាយឧត្តមសេនីយ៍ Vo Nguyen Giap-ពេលវេលាក្នុងជីវភាពរស់នៅ (VOV) Vovworld-ពិព័ណ៌នាយឧត្តមសេនីយ៍ Vo Nguyen Giap-ពេលវេលាក្នុងជីវភាព រស់នៅ បានប្រព្រឹត្តទៅនាថ្ងៃទី២៦ឧសភានៅសារមន្ទីប្រវត្តិសាស្ត្រយោធាវៀតណាម ក្រុងហាណូយ។ ពិព័ណ៌បានឧទ្ទេសនាមវណ្ណកម្មចំនួន៤០និងរូបគំនូរឆាយាល័ក្ស នាយឧត្តមសេនីយ៍ Vo Nguyen Giap និងស្រុកកំណើតរបស់លោកដែលត្រូវបាន វិចិត្រការិនី Van Duong Thanh អនុវត្តចាប់ពីថ្ងៃទី២៩មិនាដល់ថ្ងៃទី៣មេសាឆ្នាំ១៩៩៩។ ចែករំលែកអំពីបណ្ដាវណ្ណកម្មរបស់ខ្លួន វិចិត្រការិនី Van Duong Thanh បានឲ្យដឹងថា៖ “ការតាំងពិព័ណ៌លើកនេះមានបង្ហាញគូរគំនូរដែលគូរមុននេះ២០ឆ្នាំ។ ពេលនោះ ខ្ញុំមានឱកាសមកសាកសួរសុខទុក្ខនិងពិសារបាយនៅជាមួយគ្រួសារលោក នាយឧត្តមសេនីយ៍។ ជារៀងរាល់ថ្ងៃខ្ញុំបានមកដល់ផ្ទះលោកនាម៉ោង២ល្ងាចនិងខ្ញុំ បានសូមនាយឧត្តមសេនីយ៍ Vo Nguyen Giap អនុញ្ញាតឲ្យគូររូបលោកនិងរក្សាទុកជា អនុស្សាវរីយ៍។ ខណៈដែលនាយឧត្តមសេនីយ៍ Vo Nguyen Giap លាចាកលោកទៅ ហើយ ខ្ញុំចង់នាំយករូបភាពជីវភាពរស់នៅសាមញ្ញដ៏ស្អាតរបស់ឧត្តមសេនីយ៍ដើម្បី តាំងបង្ហាញឲ្យប្រជាជនទស្សនា៕”
Related





