ពិព័ណ៌បច្ចេកវិទ្យានិងការវិនិយោគរបស់ជប៉ុននៅវៀតណាម
16/12/2013 10:21
ពិព័ណ៌បច្ចេកវិជ្ជានិងការវិនិយោគរបស់ជប៉ុនឆ្នាំ២០១៣ និងពិព័ណ៌អន្តរជាតិលើកទី៣ស្តីពីសន្តិសុខសុវត្ថិភាព បានបើកឡើង

ពិព័ណ៌បច្ចេកវិជ្ជានិងការវិនិយោគរបស់ជប៉ុនឆ្នាំ ២០១៣និងពិព័ណ៌អន្តរជាតិ លើកទី៣ស្តីពីសន្តិសុខសុវត្ថិភាពបានបើកឡើងនៅមជ្ឈមណ្ឌល ពិព័ណ៌អន្តរជាតិក្រុងហាណូយ (រូបថតVOV} Vovworld-ព្រឹកថ្ងៃទី១៦ធ្នូពិព័ណ៌បច្ចេកវិជ្ជានិងការវិនិយោគរបស់ជប៉ុនឆ្នាំ២០១៣និង ពិព័ណ៌អន្តរជាតិលើកទី៣ស្តីពីសន្តិសុខសុវត្ថិភាព(Techno Japan ២០១៣និងVN- Security ២០១៣)បានបើកឡើងនៅមជ្ឈមណ្ឌលពិព័ណ៌អន្តរជាតិក្រុងហាណូយ។នេះ ជាឱកាសសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំង២ជប៉ុននិងវៀតណាមស្វែងរកចុះ ហត្ថលេខាលើកិច្ចសន្យានានា។ព្រឹត្តិការណ៍ទាំង២ពោលខាងលើបានទាក់ទាញការ ចូលរួមរបស់អង្គភាពអាជីវកម្មជិត១០០មកពីជប៉ុន អង់គ្លេស ប៊ុលហ្ការីស្លូវ៉ាគីនិង អាមេរិក។ថ្លែងមតិនៅឱកាសនេះលោកNguyen Quan រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យាវៀតណាមបានគូសបញ្ជាក់ថា៖“ ការរៀបចំ Techno Japan ២០១៣លើក នេះមានអត្ថន័យដ៍សែនសំខាន់។ព្រឹត្តិការនេះនឹងជួយបណ្តាអង្គភាពអាជីវកម្មវៀត ណាមនិងជប៉ុនជំរុញការផ្លាស់ប្តូរវិទ្យាសាស្រ្ត បច្ចេកវិទ្យាពន្លឿនកិច្ចសហប្រតិបត្តិការ ការវិនិយោគនិងផ្ទេរប្តូរបច្ចេកវិទ្យា។នេះក៍ជាឱកាសសំរាប់បណ្តាអង្គភាពអាជីវកម្ម វៀតណាមមានឱកាសស្វែងយល់សមិទ្ឋិ វិទ្យាសាស្រ្ត បច្ចេកវិទ្យាជឿនលឿនរបស់ជប៉ុន លើវិស័យដែលវៀតណាមផ្តល់អាទិភាពអភិវឌ្ឍន៍ដូចជា បច្ចេកវិទ្យាសន្តិសុខ បច្ចេក វិទ្យាស្វ័យប្រវត្តន៍ បច្ចេកវិទ្យាជីវសាស្រ្តនិងបច្ចេកវិទ្យាព័ត៌មាន។ល។“ ក្នុងក្រខ័ណ្ឌនៃ Techno Japan ២០១៣និងVN-Security ២០១៣នេះសិក្ខាសាលាពាក់ព័ន្ឋ នានានឹងបានរៀបចំឡើង។នេះជាឱកាសដ៍ល្អសំរាប់បណ្តាអ្នវិទ្យាសាស្រ្តនិងអង្គភាព អាជីវកម្មវៀតណាមរកបានបច្ចេកវិទ្យាបរិក្ខាសម្ភារះនិងដៃគូដ័ល្អបំផុត៕
Related
More




