VOV WorldVOV World
ប្រធានាធិបតីគូរ៉េខាងត្បូង​និងភរិយា អញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូ​វរដ្ឋនៅវៀតណាម
22/04/2026 06:39
[VOVWORLD] - តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក​ តូ ឡឹម និងភរិយា នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ ប្រធានាធិបតីគូរ៉េខាងត្បូង លោក Lee Jae Myung និងភរិយា បានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២១-២៤ ខែមេសា ឆ្នាំ ២០២៦។
ប្រធានាធិបតីគូរ៉េខាងត្បូង​និងភរិយា អញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូ​វរដ្ឋនៅវៀតណាម
260422 tin tt han quoc tham vn.jpg ប្រធានាធិបតីគូរ៉េខាងត្បូង លោក Lee Jae Myung និងភរិយា បានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២១-២៤ ខែមេសា ឆ្នាំ ២០២៦។ រូបថត៖ Tuan Anh/TTXVN ទទួលស្វាគមន៍គណៈប្រតិភូ​នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai រួមមាន៖ ប្រធានខុទ្ទកាល័យប្រធាន​រដ្ឋ លោក Le Khanh Hai; អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Nguyen Minh Vu; ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក​ Vu Dai Thang; និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក​ Vu Ho។ ដំណើរទស្សនកិច្ចនៅវៀតណាម​របស់លោកប្រធានាធិបតី Lee Jae Myung ត្រូវបានរំពឹងថា មិនត្រឹមតែបន្តសន្ទុះនៃកិច្ចសហប្រតិបត្តិការ​ដែលមាន​លទ្ធផ​ល​ល្អប្រសើរជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាដើម្បីនាំទំនាក់ទំនងវៀតណាម-កូរ៉េ​ខាងត្បូង​ក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់​ស្តែង​និង​ទូលំទូលាយជាង ដោយ​ពង្រឹង​ចំណង​មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕​
TAG
VOV/VOVWORLD/គូរ៉េខាងត្បូង​/ទីក្រុងហាណូយ/ដំណើរទស្សនកិច្ចផ្លូ​វរដ្ឋ/វៀតណាម

More