VOV WorldVOV World
ពិពណ៌បណ្ដាយុទ្ធជនតស៊ូដើម្បីសន្តិភាពសំរាប់វៀតណាមនៅបារាំង
10/06/2014 08:27
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី១០៣នៃទិវាលោកប្រធានហូជីមិញ​ចេញដំណើរទៅស្វែងរកផ្លូវសង្គ្រោះជាតិ (ទី៥មិថុនា) នៅរដ្ឋធានីប៉ារីសបារាំង បានប្រារព្ធឡើងពិពណ៌បណ្ដាយុទ្ធជនតស៊ូដើម្បីសន្តិភាពសំរាប់វៀតណាម។
ពិពណ៌បណ្ដាយុទ្ធជនតស៊ូដើម្បីសន្តិភាពសំរាប់វៀតណាមនៅបារាំង
ពិពណ៌បណ្ដាយុទ្ធជនតស៊ូដើម្បីសន្តិភាពសំរាប់វៀតណាមនៅបារាំង (vietnamplus.vn)         Vovworld-ក្នុងឱកាសរំលឹកខួបលើកទី១០៣នៃទិវាលោកប្រធានហូជីមិញ​ចេញដំណើរទៅស្វែងរកផ្លូវសង្គ្រោះជាតិ (ទី៥មិថុនា) នៅរដ្ឋធានីប៉ារីសបារាំង បានប្រារព្ធឡើងពិពណ៌បណ្ដាយុទ្ធជនតស៊ូដើម្បីសន្តិភាពសំរាប់វៀតណាម។ ពិពណ៌បានឧទ្ទេសនាមរូបថតឯកសារស្ដីពីប៉ុន្មានខែឆ្នាំលោកប្រធានហូជីមិញ ធ្វើសកម្មភាពបដិវត្តន៍នៅបារាំង។ ពិពណ៌បានតាំងបង្ហាញសៀវភៅកាសែត​និង​រូបថតឯកសារលើកដម្កើងការរួមវិភាគទានរបស់មិត្តភក្តិបារាំង ពិសេសគឺមិត្តភក្តិ​ សមមិត្ត៣នាក់ ជិតស្និទ្ធជាមួយប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូដណ្ដើម​ ឯករាជ្យគឺ Raymonde Dien, Henri Martin និង Madeleine Rifaud​​។ តាមលោក Le Hong Chuong នាយកមជ្ឈមណ្ឌលវប្បធម៍វៀតណាមនៅបារាំងថា ពិពណ៌​ជា​ឱកាសរំលឹកគុណបណ្ដាមិត្តភក្តិបារាំងបានអស់ពីចិត្តពីថ្លើមគាំទ្រនិងជួយ​ឧបត្ថម្ភប្រជាជនវៀតណាមដើម្បីសន្តិភាពមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជន នៃប្រទេសទាំង២វៀតណាមនិងបារាំងនិងរវាងបណ្ដាប្រជាជាតិលើទូទាំង ពិភពលោក៕