VOV WorldVOV World
ពិព័រណ៍រូបថតនិងខ្សែភាពយន្តឯកសារក្នុងសហគមន៍អាស៊ាននៅវៀតណាម
15/05/2016 08:42
(VOVworld) - នាយប់ថ្ងៃទី១៤ ឧសភា ពិព័រណ៍រូបថត និងខ្សែភាពយន្តឯកសារក្នុងសហគមន៍អាស៊ានបាន ប្រារព្ធឡើងនៅមណ្ឌលទេសចរណ៍អន្តរជាតិ Tuan Chau ខេត្ត Quang Ninh ភាគខាងជើងវៀតណាម។
ពិព័រណ៍រូបថតនិងខ្សែភាពយន្តឯកសារក្នុងសហគមន៍អាស៊ាននៅវៀតណាម
ភ្ញៀវទស្សនាពិព័រណ៍ (រូបថត៖baoquangninh) (VOVworld) - នាយប់ថ្ងៃទី១៤ ឧសភា ពិព័រណ៍រូបថតនិងខ្សែភាពយន្តឯកសារក្នុង សហគមន៍អាស៊ានបានប្រារព្ធឡើងនៅមណ្ឌលទេសចរណ៍អន្តរជាតិ Tuan Chau ខេត្ត Quang Ninh ភាគខាងជើងវៀតណាម។ពិព័រណ៍នេះឧទ្ទេសនាម ស្នាដៃជាង ៣០០និងខ្សែភាពយន្តឯកសារចំនួន៦០ខ្សែដែលដណ្ដើមបានរង្វាន់នៃកម្មវិធីជា ច្រើនដូចជា មហោស្រពរូបថតនិងខ្សែភាពយន្តឯកសារអន្តរជាតិស្ដីអំពី ទឹកដីនិង មនុស្សក្នុងសហគមន៍អាស៊ានឆ្នាំ២០១០ ឬមហោស្រពរូបថតនិងខ្សែ ភាពយន្ត ឯកសារស្ដីអំពីកិច្ចការពារបរិស្ថាននិងបម្រែបម្រួលអាកាសធាតុក្នុងសហគមន៍ អាស៊ានឆ្នាំ២០១៣។បណ្ដាស្នាដៃចូលរួមពិព័រណ៍លើកនេះបានឆ្លុះបញ្ចាំងនូវ ប្រធានបទដ៏សម្បូរបែបដូចជាភាពស្រស់ស្អាតនៃទឹកដី មនុស្សនិងវប្បធម៌ប្រពៃណី របស់ប្រទេសអាស៊ានទាំងឡាយ។លោក Truong Minh Tuan រដ្ឋមន្រ្តីក្រសួងព័ត៌ មាននិងផ្សព្វផ្សាយវៀតណាមបានសង្កត់ធ្ងន់ថា៖ “នៅពិព័រណ៍នេះ យើងនឹងយល់ច្បាប់ថែមទៀតនូវវប្បធម៌ មនុស្ស និងបរិយា កាសរស់នៅរបស់ប្រទេសនានាក្នុងតំបន់អាស៊ាន បង្កលក្ខណៈសំរាប់ប្រជាជាតិ ទាំងឡាយខិតមកជិតគ្នាដើម្បីខឿនវប្បធម៌អាស៊ានចម្រុះពណ៌និងសម្បូរបែប”។ ពិព័រណ៍នេះនឹងបើកទ្វារដល់ដំណាច់ថ្ងៃទី១៧ ឧសភា៕