VOV WorldVOV World
ពិធីគោរពទង់ជាតិដើមឆ្នាំថ្មីនៅប្រជុំកោះ Truong Sa
01/01/2014 09:15
Vovworld-នាព្រឹកថ្ងៃទី១មករាឆ្នាំ២០១៤ នៅកោះ Son Ca ឃុំកោះ Sinh Ton ស្រុក​កោះ Truong Sa ខេត្ត Khanh Hoa បានប្រព្រឹត្តទៅពិធីគោរពទង់ជាតិក្នុង​ឱកាសដើមឆ្នាំ២០១៤។
ពិធីគោរពទង់ជាតិដើមឆ្នាំថ្មីនៅប្រជុំកោះ Truong Sa
ពិធីគោរពទង់ជាតិដើមឆ្នាំថ្មីនៅប្រជុំកោះ Truong Sa (quandoinhandan)         Vovworld-នាព្រឹកថ្ងៃទី១មករាឆ្នាំ២០១៤ នៅកោះ Son Ca ឃុំកោះ Sinh Ton ស្រុក​កោះ Truong Sa ខេត្ត Khanh Hoa បានប្រព្រឹត្តទៅពិធីគោរពទង់ជាតិក្នុង​ ឱកាសដើមឆ្នាំ២០១៤។ ពិធីគោរពទង់ជាតិជាប្រពៃណី ជាសម្រស់វប្បធម៍របស់​កម្មាភិបាលយុទ្ធជននិងប្រជាជននៅកោះសមុទ្រឆ្ងាយ។         ក្រោមទង់ជាតិ​ ចម្រៀងជាតិច្រៀងដោយកម្មាភិបាលយុទ្ធជននិងប្រជាជន កោះ Son Ca លាន់រន្ទឺ។ សំនៀងក៏ជាការសន្យាដែលអះអាងនូវការប្តេជ្ញាចិត្តរបស់​កម្មាភិបាលយុទ្ធជននិងប្រជាជនដែលកំពុងរស់នៅនិងបំពេញការងារនៅប្រជុំកោះ Truong Sa គឺនឹងរក្សារឹងមាំអធិបតេយ្យភាពសមុទ្រកោះពិសិដ្ឋិនៃមាតុប្រទេស។         បន្ទាប់ពីពិធីគោរពទង់ជាតិ អនុសេនីយ៍ឯក Vu Tan Tai បានតាងនាមឲ្យ​កម្មាភិបាលយុទ្ធជនលើកោះអានសេចក្តីសន្យាចំនួន១០​របស់យុទ្ធជនក្នុងកងទ័ព ប្រជាជនវៀតណាម។         វរសេនីយ៍ទោ Do The Tuyen មេបញ្ជាការកោះ Son Ca បានឲ្យដឹងថា កោះ Son Ca បានសំរេចល្អភារកិច្ចដែលបានប្រគល់ជូន។ ដើម្បីទទួលបានប្រការនេះ ក្រៅពី ការខំប្រឹងប្រែងរបស់កម្មាភិបាលយុទ្ធជននិងប្រជាជនលើកោះនៅមានការយក ចិត្តទុកដាក់ទាំងខាងសម្ភារនិងស្មារតីរបស់ដីគោក។         “ក្នុងពិធីគោរពទង់ជាតិថ្ងៃនេះ យើងខ្ញុំបានទទួលអំណោយនិងសេចក្តីជូនពរ​ ឆ្នាំ​ថ្មីពីដីគោក។​ កម្មាភិបាលយុទ្ធជនបានឃើញថា មានបន្ថែមក្តីសប្បាយរីករាយ និងកំលាំង​ចលករដើម្បីសំរេចភារកិច្ចដែលបានប្រគល់។ ទន្ទឹមនឹងនោះការពារ រក្សារឹងមាំ​អធិបតេយ្យភាពនៃមាតុប្រទេស៕”