VOV WorldVOV World
ពិធីកាន់ទុក្ខអតីតប្រធានាធិបតី Venezuela លោក Hugo Chavez
09/03/2013 09:02
(VOVworld) – នាថ្ងៃទី ៨ មិនា ពិធីកាន់ទុក្ខអតីតប្រធានា ធិបតី Venezuela លោក Hugo Chavez ត្រូវបានរៀបចំដ៏ មហោឡារឹក នៅរដ្ឋធានាធី Caracas ដោយមានការចូល រួមរបស់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសចំនួន ៣០ លើសកល លោកនិងប្រជាជន Venezuela រាប់លាននាក់។
ពិធីកាន់ទុក្ខអតីតប្រធានាធិបតី Venezuela លោក Hugo Chavez
(VOVworld) – នាថ្ងៃទី ៨ មិនា ពិធីកាន់ទុក្ខអតីតប្រធានាធិបតី Venezuela លោក Hugo Chavez ត្រូវបានរៀបចំដ៏មហោឡារឹក នៅរដ្ឋធានាធី Caracas ដោយមានការចូលរួម របស់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសចំនួន ៣០ លើសកល លោកនិងប្រជាជន Venezuela រាប់លាននាក់។ គណៈប្រតិភូវៀតណាមដឹកនាំ ដោយ ឧបនាយករដ្ឋមន្ត្រី លោក Hoang Trung Hai បានចូលរួមពិធីនេះ។ ថ្លែងមតិនៅទីនេះ អនុប្រធានាធិបតី Venezuela លោក Nicolas Maduro បានអះអាងថា៖ អតីតប្រធានាធិបតី Hugo Chavez នឹងរស់ជានិច្ចក្នុង ដួងចិត្ត និងការតស៊ូរបស់ប្រជាជន​ Venezuela ដើម្បីអនាគតល្អប្រសើជាង។ សាកសព របស់ប្រធានាធិបតី Chavez នឹងត្រូវបានតម្កល់ទុក្ខក្នុងសារមន្ទីបដិវត្តន៍ Caracas។ ក្នុង ព្រឹត្តិការមួយទៀត អនុប្រធានាធិបតី Venezuela លោក Nicolas Maduro បានដំណើរការ ពិធីសច្ចាប្រនិធានទទួលដំណែងប្រធានាធិបតីជាបណ្តោះអាសន្ន។ លោក Maduro បានប្រកាសថា៖ លោក​នឹងធានាការអនុវត្តរដ្ឋធម្មនុញ្ញនិងស្មោះត្រង់ជានិច្ចចំពោះ មេបញ្ជាការ Chavez ។ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេវិទ្យា Venezuela និងជាកូន ប្រសាប្រុសរបស់លោក  Chavez ត្រួបានជ្រើសតាំងធ្វើជាអនុប្រធានាធិបតី Venezuela៕ ពិធីកាន់ទុក្ខអតីតប្រធានាធិបតី Venezuela លោក Hugo Chavez ត្រូវបានរៀបចំដ៏មហោឡារឹក នៅរដ្ឋធានាធី Caracas (Image: Internet)