ពិធីលើកដម្កើងអាជីវករគំរូរួមវិភាគទានចូលក្នុងចលនាកសាងជនបទថ្មី
25/07/2015 08:55
(VOVworld) – ពិធីលើកដម្កើងអាជីវករគំរូរួមវិភាគទាន ចូលក្នុងចលនាកសាង ជនបទថ្មីបានប្រព្រឹត្តទៅនា ព្រឹកថ្ងៃទី ២៥ កក្កដា នៅទីក្រុងហាណូយ។

ពិធីលើកដម្កើងអាជីវករគំរូរួមវិភាគទានចូលក្នុងចលនាកសាងជនបទថ្មី (Image: VOV) (VOVworld) – ពិធីលើកដម្កើងអាជីវករគំរូរួមវិភាគទានចូលក្នុងចលនាកសាង ជនបទថ្មីបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៥ កក្កដា នៅទីក្រុងហាណូយ។ ថ្លែង មតិ នៅទីនេះ ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមទទួល បន្ទុក កម្មវិធីគោលដៅជាតិកសាងជនបទថ្មី លោក Vu Van Ninh បានសង្កត់ ធ្ងន់ថា៖ “យើងត្រូវបន្តជ្រួតជ្រៀបដ៏ជ្រាលជ្រៅការកសាងជនបទថ្មីគឺជាការទទួល ខុសត្រូវភារវកិច្ចជួរមុខនៃប្រព័ន្ធនយោបាយនិងសង្គមទាំងឡាយ។ បណ្ដា ក្រសួង ស្ថាប័នមជ្ឈឹមនិងតំបន់ត្រូវវាយតំលៃយ៉ាងម៉ត់ចត់លទ្ធភាពអនុវត្ត កម្មវិធីជនបទថ្មី ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ។ ពីនោះ ស្នើរឲ្យរដ្ឋាភិបាលនាំ ចេញគោលនយោ បាយវិធានការជាក់ស្តែងសំដៅទាក់ទាញអង្គភាពអាជីវ កម្មអាជីវករឯកជន វិនិយោគយ៉ាងខ្លាំងក្លាថែមទៀតចូលក្នុងមណ្ឌលក សិកម្មនិងជនបទ៕”
Related





