ពិធីមីទ្ទីងជាតិជួយជ្រោមជ្រែងទិវាគង្គាពិភពលោក
21/03/2014 09:56
Vovworld-ជាមួយប្រធានបទ “ទឹកនិងថាមពល” ពិធីមីទ្ទីងបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១មិនា នៅទីក្រុង Lai Chau ខេត្ត Lai Chau ភាគខាងជើងវៀតណាម។

ពិធីមីទ្ទីងជាតិជួយជ្រោមជ្រែងទិវាគង្គាពិភពលោក (baolaichau.vn) Vovworld-ជាមួយប្រធានបទ “ទឹកនិងថាមពល” ពិធីមីទ្ទីងបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២១មិនា នៅទីក្រុង Lai Chau ខេត្ត Lai Chau ភាគខាងជើងវៀតណាម។ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់កម្មាភិបាលបុគ្គលិក កំលាំងប្រដាប់ អាវុធសិស្សានុស្សិសនិងប្រជាជនទីក្រុង Lai Chau។ ថ្លែងមតិនៅពិធីមីទ្ទីង ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai បានស្នើរដំបន់នានាត្រូវបង្កើនការងារអភិរក្សន៍និងអភិវឌ្ឍន៍ព្រៃឈើ ការពារបរិស្ថាន ការពារប្រភពទឹកនិងធានាសន្តិសុខថាមពលជាតិ។ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ ធ្ងន់ថា៖ “សមូហភាពនិងជនរួមជាតិទូទាំងប្រទេសចូរពង្រីកការផ្ដួចផ្ដើមគំនិតសំដៅ គ្រប់គ្រងអាជីវកម្មនិងប្រើប្រាស់ទឹកនិងថាមពលដោយសន្សំសំចៃនិងប្រសិទ្ធភាព។ រួមគ្នាសហប្រតិបត្តិការដើម្បីកាត់បន្ថយហានិភ័យគ្រោះធម្មជាតិ បំពុលបរិស្ថាន រួមចំណែកទៅក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រនាំមកសមភាពសង្គមនិងអភិវឌ្ឍន៍ សេដ្ឋកិច្ច៕”
Related





