ពិធីបំផុសចលនាខែកំពូលដើម្បីជនក្រីក្រឆ្នាំ ២០១៦
17/10/2016 10:13
(VOVworld) – ក្នុងឱកាសរំលើកខួបទិវា «ពិភពលោក កាត់បន្ថយភាពក្រីក្រ» និង ទិវា «ដើម្បីជនក្រីក្រវៀតណាម» នាព្រឹកថ្ងៃទី ១៧ តុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ ពិធីបំផុសចលនាខែកំពូលដើម្បីជនក្រីក្រដែលអូសបន្លាយ ចាប់ពីថ្ងៃទី ១៧ តុលា ដល់ទី ១៨ វិច្ឆិកា ឆ្នាំ ២០១៦។
ពិធីបំផុសចលនាខែកំពូលដើម្បីជនក្រីក្រឆ្នាំ ២០១៦ (VOV) (VOVworld) – ក្នុងឱកាសរំលើកខួបទិវា «ពិភពលោកកាត់បន្ថយភាពក្រីក្រ» និង ទិវា «ដើម្បីជនក្រីក្រវៀតណាម» នាព្រឹកថ្ងៃទី ១៧ តុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបំផុសចលនាខែកំពូលដើម្បីជនក្រីក្រដែលអូសបន្លាយ ចាប់ពីថ្ងៃទី ១៧ តុលា ដល់ទី ១៨ វិច្ឆិកា ឆ្នាំ ២០១៦។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានជឿជាក់ថា៖ «ការកាត់បន្ថយភាពក្រីក្រនិរន្តរភាពគឺជាគោលការណ៍ធំបច្ចុប្បន្នរបស់បក្ស និងរដ្ឋ ហើយបក្សនិងរដ្ឋមានគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចតភ្ជាប់ ជាមួយការជឿន លឿន តុល្យភាពសង្គម លើកទឹកចិត្តប្រជាពលរដ្ឋទាំងមូល ចូលរួមបណ្ដាចលនា ជួយឧបត្ថម្ភជនក្រីក្រដែលរងឥទ្ធិពលដោយគ្រោះធម្ម ជាតិ។ ប្រការនេះមិនត្រឹម តែចែករំលែកការលំបាកប៉ុណ្ណោះទេថែមទាំងបង្ក លក្ខណៈលើកទឹកចិត្តជនក្រីក្រ មានគំនិតរួចផុតពីភាពក្រីក្រស្តាជីវភាពជា ជំហានៗបង្រួញគំលាតរវាងអ្នកមាននិងអ្នកក្រីក្រទៀតផង។ បុព្វហេតុនេះ អាចដោះស្រាយប្រកបដោយជោគជ័យ បានតែនៅពេលណាដែលយើងប្រ មូលផ្តុំកំលាំងចម្រុះនៃប្រជាជនទាំងមូល ប្រព័ន្ធនយោបាយទាំងមូលពង្រីក កំលាំងចលករតភ្ជាប់នឹងការជួយឧបត្ថម្ភរបស់មិត្តភ័ក្តអន្តរជាតិ ៕
Related





