ពិធីបង្កើតកំលាំងត្រួតពិនិត្យនេសាទវៀតណាម
15/04/2014 07:47
(VOVworld) – នាព្រឹកថ្ងៃទី ១៥ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយឧបនាយករដ្ឋមន្ត្រី Hoang Trung Hai និងថ្នាក់ដឹកនាំក្រសួងផ្នែកមជ្ឈឹមបានចូលរួមពិធីបង្កើតកំលាំង ត្រួតពិនិត្យនេសាទវៀតណាមនៅកំពង់ផែរយោធាតំបន់ទី ៣ កងទ័ព ជើងទឹកវៀតណាមប្រចាំនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ចូលរួមពិធីបង្កើតកំលាំងត្រួតពិនិត្យនេសាទវៀតណាម (Image: Vietnam+) (VOVworld) – នាព្រឹកថ្ងៃទី ១៥ មេសានាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយឧបនាយករដ្ឋមន្ត្រី Hoang Trung Hai និងថ្នាក់ដឹកនាំក្រសួង ផ្នែកមជ្ឈឹមបានចូលរួមពិធីបង្កើតកំលាំងត្រួតពិនិត្យនេសាទវៀតណាមនៅកំពង់ ផែរយោធាតំបន់ទី ៣ កងទ័ពជើងទឹកវៀតណាមប្រចាំនៅទីក្រុង Da Nang ភាគ កណ្ដាលវៀតណាម។ កំលាំងត្រួតពិនិត្យនេសាទវៀតណាមគឺជាកំលាំងទទួលបន្ទុកឯកទេសរបស់ រដ្ឋដែលអនុវត្តការងារត្រួតពិនិត្យដោះស្រាយនិងទប់ស្កាត់រាល់សកម្មភាព រំលោភលើច្បាប់លើតំបន់សមុទ្ររបស់ប្រទេសជាតិ។ នេះក៏ ជាកំលាំង សំខាន់ដែលចូលរួមក្នុងការងារបង្កប្រឆាំងនឹងគ្រោះធម្មជាតិនិងជួយ សង្គ្រោះលើសមុទ្រ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានអះអាងថា៖ ការបង្កើតកំលាំងត្រួតពិនិត្យនេសាទវៀតណាមគឺជា ព្រឹត្តិការណ៍ មានអត្ថន័យសំខាន់សំដៅធានាការអនុវត្តច្បាប់អំពីជល ផលលើសមុទ្រដែលធ្វើ ជាមូលដ្ឋានដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មនិង ការពារប្រភពជលផលដោយចីរភាពធានាសុវត្ថភាពសំរាប់អ្នកនាសាទនិង នាវាលើបណ្ដាតំបន់សមុទ្រ។ សង្កត់ធ្ងន់ទៅលើតួនាទីនិងឋានៈនៃសមុទ្រក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមការពារប្រទេសជាតិនិងសន្តិសុខរបស់វៀតណាម ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានស្នើរថា៖ “ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានសហការយ៉ាងជិតស្និទជាមួយបណ្ដា ក្រសួងផ្នែកនិងតំបន់ដើម្បីជ្រួតជ្រាបបណ្ដាគោលការណ៍ សេចក្តីសម្រេចចិត្ត របស់ មជ្ឈឹម បណ្ជាំណែនាំកំលាំងត្រួតពិនិត្យនេសាទក្នុងការអនុវត្តដ៏ត្រឹមត្រូវ ការកំណត់ របស់ច្បាប់វៀតណាមនិងច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះ កំលាំង ត្រួតពិនិត្យនេសាទនឹងជួយឧបត្ថម្ភអ្នកនេសាទផលិតកម្មនិងការពារប្រភព ជលផល ជាពិសេស ការពារអធិបតេយ្យភាពនិងបរណៈភាពដែនដីរបស់ វៀតណាមលើ សមុទ្រខាងកើត ផងដែរ៕”
Related
More





