ពិធីបើកសប្តាហ៍វប្បធម៌ទេសចរណ៍ទីក្រុង Da Lat ឆ្នាំ ២០១៣
28/12/2013 10:02
(VOVworld) – នាយប់ថ្ងៃទី ២៧ ធ្នូ ពិធីបើកសប្តាហ៍វប្បធម៌ ទេសចរណ៍ទីក្រុង Da Lat ឆ្នាំ ២០១៣ ពិធីរំលឹកខួបអនុស្សារ វរីយ៍លើកទី ១២០ នៃទិវាបង្កើតទីក្រុង Da Lat និង Festival ផ្កា Da Lat ឆ្នាំ ២០១៣ ត្រូវបានរៀបចំឡើងនៅទីក្រុង Da Lat ខេត្ត Lam Dong ភាគកណ្ដាលវៀតណាម។

ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang បានចូលរួមពិធីបើកសប្តាហ៍វប្បធម៌ទេសចរណ៍ទីក្រុង Da Lat ឆ្នាំ ២០១៣ (Image: nld.vn) (VOVworld) – នាយប់ថ្ងៃទី ២៧ ធ្នូ ពិធីបើកសប្តាហ៍វប្បធម៌ទេសចរណ៍ទីក្រុង Da Lat ឆ្នាំ ២០១៣ ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១២០ នៃទិវាបង្កើតទីក្រុង Da Lat និង Festival ផ្កា Da Lat ឆ្នាំ ២០១៣ ត្រូវបានរៀបចំឡើងនៅទីក្រុង Da Lat ខេត្ត Lam Dong ភាគកណ្ដាលវៀតណាម។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang បានវាយតំលៃថា៖ “តាមរយៈ Festival ផ្កា ចំនួន ៤ ដែលត្រូវបានរៀបចំប្រកបដោយជោគជ័យ Festival ផ្កា ទីក្រុង Da Lat លើកទី ៥ នេះបានទាក់ទាញការចូលរួមរបស់ភ្ញៀវ ទេសចរណ៍យ៉ាង ច្រើនកុះករ។ សាររបស់ Festival ផ្កា ទីក្រុង Da Lat បានបង្ហាញភាពស្អាតអស្ចារ្សនិង ការទទួលស្វាគមន៍របស់ប្រទេសវៀតណាមចំពោះភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅ ប្រទេសដែលអញ្ជើញមកទស្សនានៅទីក្រុង Da Lat។ ខ្ញុំជឿជាក់ថា៖ ទីក្រុង Da Lat និងខេត្ត Lam Dong បណ្ដាខេត្តនៅតំបន់ Tay Nguyen បន្តពង្រីកប្រពៃណីសាមគ្គីភាព ម្ចាស់ការនិងការច្នៃប្រឌិតដើម្បីកសាង មាតុប្រទេសអភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត។” នាយប់ថ្ងៃដ៏ដែល រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Hoang Tuan Anh បានប្រកាសជាសាធារណៈពិធីបើកឆ្នាំទេសចរណ៍ជាតិតំបន់ Tay Nguyen - Da Lat ឆ្នាំ ២០១៤៕
Related
More




