VOV WorldVOV World
ពិធីប្រគល់ពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសលើកទី២ឆ្នាំ២០១៥
28/05/2016 13:13
(VOVworld) - វណ្ណកម្មចូលរួមពានរង្វាន់លើកនេះបាន ឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅខាងនយោបាយ សេដ្ឋ កិច្ច សង្គម និងវប្បធម៌នៅក្នុងប្រទេសក៏ដូចជាជីវ ភាពរស់នៅរបស់សហគមន៍ជនវៀតណាមនៅឯបរ ទេស ព្រឹត្តិការណ៍ធំៗក្នុងឆ្នាំ២០១៥ ព្រមទាំងផ្សព្វផ្សាយអំពីទឹកដី មនុស្ស និងវប្បធម៌វៀតណាមផងដែរ។
ពិធីប្រគល់ពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសលើកទី២ឆ្នាំ២០១៥
(VOVworld) - ពិធីប្រគល់ពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេស លើកទី២ឆ្នាំ២០១៥ (វិស័យសារព័ត៌មាន) បានប្រព្រឹត្តទៅនាថ្ងៃទី២៨ ឧសភា នៅ រដ្ឋធានីហាណូយ។ គណៈចាត់តាំងទទួលបានវណ្ណកម្មចំនួន៧៣៧ចូលរួមការប្រឡង់ កើន៤៣%បើ ប្រៀបនឹងពានរង្វាន់លើកទី១ឆ្នាំ២០១៤។វណ្ណកម្មចូលរួមការប្រឡង់ត្រូវបានបង្ហាញ ជាភាសារចំនួន១១ ហើយអ្នកចូលរួមការប្រឡង់ក៏សម្បូរបែបណាស់ រួមមាន៖អ្នកកា សែត អ្នកសហការជាមួយស្ថាប័នសារព័ត៌មានក្នុងប្រទេស ជនវៀតណាមនៅឯបរ ទេស អ្នកជំនាញការនិងអ្នកស្រាវជ្រាវអន្តរជាតិ។ វណ្ណកម្មចូលរួមពានរង្វាន់លើកនេះបានឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅខាងនយោ បាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌នៅក្នុងប្រទេសក៏ដូចជាជីវភាពរស់នៅរបស់ សហគមន៍ជនវៀតណាមនៅឯបរទេស ព្រឹត្តិការណ៍ធំៗក្នុងឆ្នាំ២០១៥ ព្រមទាំង ផ្សព្វផ្សាយអំពីទឹកដី មនុស្ស និងវប្បធម៌វៀតណាមផងដែរ។ បណ្ដាវណ្ណកម្មទទួលបានពានរង្វាន់ទី១ (រូបថត៖PV) គណៈចាត់តាំងបានប្រគល់ពានទី១សំរាប់វណ្ណកម្មចំនួន៦ ពានទី២សំរាប់វណ្ណកម្ម ចំនួន១៣ ពានទី៣សំរាប់វណ្ណកម្មចំនួន១៨និងពានលើកទឹកចិត្តសំរាប់វណ្ណកម្ម ចំនួន៣៣។នេះជាលើកទី២ដែលកាណាល់ផ្សាយជាភាសារបរទេសត្រូវបានប្រគល់ ពានទី១ដោយវណ្ណកម្មប្រភេទផ្សាយសម្លេងក្រោមចំណងជើងថា “ដើម្បីជីវភាពរស់ នៅសុខសន្តត្រាណនិងអភិវឌ្ឍន៍”។ ថ្លែងមតិនៅពិធីប្រគល់ពានរង្វាន់ លោក Dinh The Huynh អចិន្ត្រៃគណៈលេខា មជ្ឈឹមបក្សវៀតណាមបានឲ្យដឹងថា៖ “ព័ត៌មានកិច្ចការបរទេសបានរួមចំណែកសំខាន់រក្សារឹងមាំបរិយាកាសសន្តិភាព  ស្ថិរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបតិ្ត ការមិត្តភាពរបស់វៀតណាមជាមួយប្រទេសដទៃ ជំរុញការធ្វើសមាហរណកម្មអន្តរ ជាតិ។ព័ត៌មានកិច្ចការបរទេសឧទ្ទេសនាមជាមួយប្រជាជនពិភពលោកអំពីទឹកដី  មនុស្ស វប្បធម៌និងប្រវត្តិសាស្ត្រវៀតណាម អំពីបុព្វហេតុផ្លាស់ប្ដូរថ្មីក្នុងអំឡុង៣០ ឆ្នាំកន្លងទៅក្រោមការដឹកនាំរបស់បក្ស អំពីទស្សនៈដ៏ត្រឹមត្រូវរបស់វៀតណាម ក្នុងកិច្ចការពាររឹងមាំឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់មាតុ ប្រទេស”៕