ពិធីប្រគល់ពានរង្វាន់នៃការចលនានិពន្ធបទចម្រៀងស្ដីពីរដ្ឋសភាវៀតណាម
03/11/2015 06:43
(VOVworld) - ពិធីបូកសរុបនិងប្រគល់ពានរង្វាន់នៃការ ចលនានិពន្ធបទចម្រៀង ក្នុងឱកាសរំលឹកខួបអនុស្សា វរីយ៍លើកទី៧០ទិវាប្រជាជនទាំងមូលចូលរួមការបោះ ឆ្នោតរដ្ឋសភាដំបូង (ថ្ងៃទី៦ មករា) បានប្រព្រឹត្តទៅ នាយប់ថ្ងៃទី២ វិច្ចិកានៅ រដ្ឋធានីហាណូយ។

(រូបថត៖nhandan.com.vn) (VOVworld) - ពិធីបូកសរុបនិងប្រគល់ពានរង្វាន់នៃការចលនានិពន្ធបទចម្រៀងក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រជាជនទាំងមូលចូលរួមការបោះឆ្នោត រដ្ឋសភាដំបូង (ថ្ងៃទី៦ មករា) បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២ វិច្ចិកានៅរដ្ឋធានីហា ណូយ។ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន អញ្ជើញចូលរួម ពិធីនេះ។គណៈចាត់តាំងបានប្រគល់ពានរង្វាន់លេខមួយចំនួន១ លេខ២ចំនួន២ លេខ៣ចំនួន៣និងពានរង្វាន់លើកទឹកចិត្តចំនួន៦សំរាប់វណ្ណ កម្មមានគុណភាព និងតំលៃសិល្បៈដែលឆ្លុះបញ្ចាំងបាននូវដំណើរការចាប់បដិ សន្ធិនិងអភិវឌ្ឍន៍របស់ រដ្ឋសភាវៀតណាមក្នុងអំឡុង៧០ឆ្នាំកន្លងទៅ។ថ្លែងមតិនទីនេះ ប្រធានខុទ្ទកាល័យ រដ្ឋសភាវៀតណាមលោក Nguyen Hanh Phuc បានឲ្យដឹងថា៖ “នាពេលកន្លងទៅ រាល់វណ្ណកម្មចូលរួមការប្រឡងលើកនេះត្រូវបានសំដែងនៅក្នុង មហាស្រពសិល្បៈមហាជនស្វាគមន៍លើកទី៧០ទិវាប្រជាជនទាំងមូលចូលរួមការ បោះឆ្នោតរដ្ឋសភាដំបូងរបស់កម្មាភិបាល និយោជិតនៃខុទ្ទកាល័យរដ្ឋសភា និង ក្រុមប្រឹក្សាប្រជាជនខេត្តក្រុងនានាក្រោមឧវាទមជ្ឈឹមលើទូទាំងប្រទេស។ការបូក សរុបនៃការប្រឡងទាំងពីរនេះបានធ្វើឲ្យបទចម្រៀងស្ដីពីរដ្ឋសភាវៀតណាមត្រូវ បានរីករាលដាលយ៉ាងទូលំទូលាយ”៕
Related
More




