ពិធីប្រគល់មេដាយអនុស្សាវរីយ៍ដើម្បីបុព្វហេតុវប្បធម៌សំរាប់អ្នកនយោបាយនៃសាធារណៈរដ្ឋឆែក
22/02/2017 08:45
(VOVworld) – នាថ្ងៃទី ២១ កុម្ភៈ នៅស្ថានទូតវៀតណាម ប្រចាំនៅសាធារណៈរដ្ឋ ឆែក ឯកអគ្គរដ្ឋទូតវៀតណាម លោក Truong Manh Son បានប្រគល់ជូនមេដាយ អនុស្សាវរីយ៍ដើម្បីបុព្វហេតុវប្បធម៌កីឡានិងទេសចរណ៍ វៀតណាមសំរាប់សមាជិករបស់ឆែកនៅសភាអឺរ៉ុប (EP) លោក Jan Zahradil និង លោក Petr Hnizdo ប្រធាន នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិចំណុះក្រសួង វប្បធម៌ឆែក។

ពិធីប្រគល់មេដាយអនុស្សាវរីយ៍ដើម្បីបុព្វហេតុវប្បធម៌សំរាប់អ្នកនយោបាយនៃសាធារណៈរដ្ឋឆែក (VOV) (VOVworld) – នាថ្ងៃទី ២១ កុម្ភៈ នៅស្ថានទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋ ឆែក ឯកអគ្គរដ្ឋទូតវៀតណាម លោក Truong Manh Son បានប្រគល់ជូនមេដាយ អនុស្សាវរីយ៍ដើម្បីបុព្វហេតុវប្បធម៌កីឡានិងទេសចរណ៍វៀតណាមសំរាប់សមាជិក របស់ឆែកនៅសភាអឺរ៉ុប (EP) លោក Jan Zahradil និង លោក Petr Hnizdo ប្រធាន នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិចំណុះក្រសួងវប្បធម៌ឆែក។ នេះគឺជាការ ទទួលស្គាល់នូវការរួមវិភាគទានរបស់មន្ត្រីទាំងពីររូបក្នុងកិច្ចសហប្រតិបត្តិការ វប្បធម៌ក៏ដូចជាចំណងមិត្តភាពរវាងឆែកនិងវៀតណាម។ ថ្លែងមតិនៅទីនេះ លោក Jan Zahradil សមាជិករបស់ឆែកនៅសភាអឺរ៉ុបនិងជាប្រធានក្រុម សមាជិកសភាមិត្តភាពរវាងសហភាព អឺរ៉ុបនិងវៀតណាម បានឲ្យដឹងថា៖ «សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែកមានចំនួនប្រជាជនច្រើន បំផុតក្នុងចំណោមប្រទេស EU ទាំង ២៨។ នេះគឺជាសន្ទស្សន៍ដែលមានអត្ថន័យ ហើយខ្ញុំមានមោនភាពចំពោះប្រការនេះណាស់។ ខ្ញុំគិតថា៖ នេះគឺជាមូលដ្ឋាន ដើម្បីភាគីទាំងពីរទទួលបានការបោះជំហានជាបន្ត។ ដោយហេតុនេះ ខ្ញុំនឹងខំ ប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាង ឆែក និងវៀតណាម ក៏ដូចជា រវាង EU និងវៀតណាម ផងដែរ។ ខ្ញុំក៏នឹងខ្នះ ខ្នែងជំរុញ ការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងឆែកនិងវៀតណាម៕»
Related





