ពិធីប្រកាសចេញផ្សាយរលក FM កាណាល់ផ្សាយសម្លេងជាភាសាជនជាតិថ្នាក់ជាតិ
25/02/2017 08:07
(VOV)_នាថ្ងៃទី២៤កុម្ភះ នៅស្រុក Quan Ba ខេត្ត Ha Giang (ភាគខាងជើងវៀតណាម) វិទ្យុសម្លេងវៀតណាម(VOV) បានរួមសហការជាមួយស្ថានីយ៍ផ្សាយសម្លេង និងទូរទស្សន៍ខេត្ត Ha Giang រៀបចំពិធីប្រកាសចេញផ្សាយរលក FM កាណាល់ផ្សាយជាភាសាជនជាតិថ្នាក់ជាតិ។

ពិធីប្រកាសចេញផ្សាយរលក FM កាណាល់ផ្សាយសម្លេងជាភាសាជនជាតិថ្នាក់ជាតិ (VOV)_នាថ្ងៃទី២៤កុម្ភះ នៅស្រុក Quan Ba ខេត្ត Ha Giang (ភាគខាងជើងវៀត ណាម) វិទ្យុសម្លេងវៀតណាម(VOV) បានរួមសហការជាមួយស្ថានីយ៍ផ្សាយសម្លេង និង ទូរទស្សន៍ខេត្ត Ha Giang រៀបចំពិធីប្រកាសចេញផ្សាយរលក FM កាណាល់ផ្សាយជា ភាសាជនជាតិថ្នាក់ជាតិ។ ថ្លែងមតិនៅទីនេះ លេខាធិការ គណៈកម្មាធិការបក្សខេត្ត Ha Giang លោក Trieu Tai Vinh បានអះអាងថា៖ ការដែលVOV បើកសម្ពោធន៍ និងដាក់អោយដំណើការស្ថានីយ៍ ផ្សាយរលក FM កាណាល់ផ្សាយជាភាសាជនជាតិថ្នាក់ជាតិនៅខេត្ត បានបង្ហាញនូវ ការយកចិត្តទុកដាក់របស់បក្ស រដ្ឋាភិបាល និយាយរួម និងរបស់VOV និយាយដោយ ឡែក ក្នុងការងារផ្សព្វផ្សាយគោលការណ៍របស់បក្ស ច្បាប់របស់រដ្ឋ របស់ខេត្ត Ha Giang ចំពោះជនរួមជាតិជាជនជាតិភាគតិចនៅទីនេះ។ ក្នុងជាមួយគ្នានោះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ថា៖បក្ស និងរដ្ឋ ជានិច្ចកាលកំណត់ថា៖ការងារជនជាតិជាបញ្ហាយុទ្ធសាស្ត្រ យូរអង្វែង។ VOV ជានិច្ចកាលផ្តល់អាទិភាពពិសេសសំរាប់ការផ្សាយសម្លេងជាភាសាជនជាតិ។ នាបច្ចុ ប្បន្ន VOV បានផ្សាយសម្លេងជាភាសាជនជាតិចំនួន១២ នៅលើរលកជាតិ។ នាបច្ចុ ប្បន្ន រដ្ឋាភិបាលកំពុងវិនិយោគអោយ VOV នូវគំរោងការណ៍ពិសេសដោយឡែកមួយ ចំពោះផ្នែកផ្សាយសម្លេងជាជនជាតិ នោះគឺគំរោងការណ៍ផ្សាយសម្លេងជាភាសាជន ជាតិថ្នាក់ជាតិ ដំណាក់កាលពីឆ្នាំ២០១៦ដល់ឆ្នាំ ២០២០ ដោយមានទុនវិនិយោគចំនួន២៥០ពាន់លានដុង៕
Related





