នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំនៃពន្ធនាគារថាញ់សួន បានប្រកាសសេចក្តីសម្រេចចិត្តលេខ ៧៥១ របស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោសឆ្នាំ២០២៦។ ដូច្នេះហើយ លោកប្រធានរដ្ឋបានសម្រេចចិត្តលើកលែងទោសដល់អ្នកទោសចំនួន ៩.៩៥០នាក់ ដែលកំពុងជាប់ពន្ធនាគារទូទាំងប្រទេស ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលើកលែងទោសនៅឆ្នាំ២០២៦។
ថ្លែងនៅក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី ហ្វាម យ៉ា ទូក បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០០៩ រហូតមកដល់ពេលនេះ ប្រធានរដ្ឋវៀតណាមបានសម្រេចចិត្តលើកលែងទោសចំនួន ១២លើក ដល់អ្នកទោសជាង ១២០.០០០នាក់។ អ្នកដែលត្រូវបានលើកលែងទោសភាគច្រើនបានរួមបញ្ចូលចូលទៅក្នុងសហគមន៍យ៉ាងឆាប់រហ័ស ស្ថេរភាពជីវភាពរស់នៅ និងធ្វើពលកម្មដោយស្មោះត្រង់។ មនុស្សជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម។
លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីទទួលបានការលើកលែងទោសពីប្រធានរដ្ឋ អ្នកទោសទាំងអស់មានឱកាសស្មើគ្នា ដោយមិនគិតពីភេទ សាសនា សញ្ជាតិ អាយុ មុខរបរ ឬទង្វើឧក្រិដ្ឋកម្មឡើយ ដរាបណាពួកគេបំពេញលក្ខខណ្ឌ តាមបទប្បញ្ញត្តិរបស់ច្បាប់។ ឧបនាយករដ្ឋមន្ត្រី ហ្វាម យ៉ា ទូក បានស្នើថា៖ «ការលើកលែងទោសគ្រាន់តែជាការចាប់ផ្តើមនៃដំណើរការឆ្ពោះទៅរកអំពើល្អតែប៉ុណ្ណោះ។ ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នានឹងយកឈ្នះលើការលំបាក និងបញ្ហាប្រឈមទាំងអស់ មានទំនុកចិត្តកាន់តែខ្ពស់ និងបោះជំហានយ៉ាងរឹងមាំក្នុងជីវិត ក្លាយជាមនុស្សស្លូតបូត កសាងជីវភាពសេដ្ឋកិច្ចប្រកបដោយស្ថិរភាព មានគ្រួសារដ៏កក់ក្តៅនិងសុភមង្គល។ ចំពោះអ្នកដែលមិនទាន់ទទួលបានការលើកលែងទោសនៅពេលនេះ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងខិតខំប្រឹងប្រែងបន្ថែមទៀត គោរពយ៉ាងតឹងរ៉ឹងតាមបទប្បញ្ញត្តិនៃពន្ធនាគារ សិក្សា ធ្វើការ និងកែលម្អខ្លួនឯង ឆាប់បំពេញលក្ខខណ្ឌដើម្បីទទួលបានការសណ្ដោសប្រណីរបស់បក្សនិងរដ្ឋ»៕





