ក្នុងជំនួបជាមួយប្រធានធនាគារ ADB លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងក្តីសង្ឃឹមថា ADB នឹងបន្តគាំទ្រវៀតណាមក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព លើកកម្ពស់សមត្ថភាពភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច និងបង្កើនភាពធន់ចំពោះបញ្ហាប្រឈមសកល។ វៀតណាមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងរបស់ ADB ក្នុងការគាំទ្រដល់អាទិភាពអភិវឌ្ឍន៍រយៈពេលវែង និងបង្កើនភាពធន់នៃអាស៊ីអាគ្នេយ៍។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្ម Aboitiz Foods លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ចំពោះការដែលសារជីវកម្មកំពុងយកចិត្តទុកថាក់ពង្រីកការវិនិយោគនៅវៀតណាម រួមចំណែកដល់ការបង្កើតកាណាលសហប្រតិបត្តិការសេដ្ឋកិច្ចដ៏សំខាន់មួយទៀតរវាងប្រទេសទាំងពីរ។ វៀតណាមលើកទឹកចិត្តសាជីវកម្មឱ្យអនុវត្តគំរូសហប្រតិបត្តិការ ដើម្បីជំរុញកសិកម្មបៃតងនិងឆ្លាតវៃ ខ្សែសង្វាក់តម្លៃម្ហូបអាហារប្រកបដោយចីរភាព និងសន្តិសុខស្បៀងអាហារនៅក្នុងតំបន់អាស៊ាន។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ Grab លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យ Grab អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបជាង ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរឡើងដល់អតិថិជន និងវិនិយោគលើប្រព័ន្ធដឹកជញ្ជូនសាធារណៈ; គាំទ្រដល់ទិសដៅអភិវឌ្ឍន៍របស់សាជីវកម្មនៅវៀតណាម ដូចជា៖ ពង្រឹងការអភិវឌ្ឍទេសចរណ៍តាមរយៈបច្ចេកវិទ្យា គាំទ្រអ្នកបើកបរឱ្យប្តូរទៅប្រើប្រាស់យានយន្តអគ្គិសនី វិនិយោគលើប្រព័ន្ធស្ថានីយសាកថ្មរួមគ្នា និងភ្ជាប់ប្រតិបត្តិការជាមួយការដឹកជញ្ជូនសាធារណៈផ្សេងទៀតនៅវៀតណាម។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃអង្គការសុខភាពពិភពលោក (WHO) តំបន់ប៉ាស៊ីហ្វិកខាងលិច លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងក្តីសង្ឃឹមថា WHO នឹងបន្តគាំទ្រវៀតណាមក្នុងការបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍគោលនយោបាយ និងរៀបចំប្រព័ន្ធសុខាភិបាលឱ្យសមស្របទៅនឹងបរិបទថ្មី ជាពិសេសការបង្កើនសមត្ថភាពក្នុងការឆ្លើយតបទៅនឹងគ្រាអាសន្នផ្នែកសុខាភិបាលនាពេលអនាគត; ស្នើឱ្យ WHO លើកកម្ពស់ឱសថបុរាណរួមជាមួយឱសថទំនើប ដើម្បីបង្កើនធនធាន និងវិធីសាស្រ្តក្នុងការថែទាំ និងការពារសុខភាពរបស់ប្រជាជន៕





