យោងតាមលោកបណ្ឌិត នាក់ ចិន្តារិទ្ធិ - នាយកវិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ - សំណើរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ​ តូ ឡឹម នៅក្នុងកិច្ចសន្ទនា Shangri-la លើកទី ២៣ បាន​ឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់មេដឹកនាំដ៏ឆ្នើមម្នាក់ ដោយរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ប្រកប​ដោយចីរភាព ដោយ​ការពារតួនាទីនិង​ជំហររបស់ប្រទេសតូចនិងមធ្យមផ្សេងទៀត​។ សំណើរបស់វៀតណាមរួមចំណែកដល់ការបង្កើត​រូបរាងនៃ​​រចនាសម្ព័ន្ធមួយដែលប្រទេសទាំងអស់ រួមទាំងប្រទេសតូចៗក៏ដោយ​ សុទ្ធតែ​មានសំឡេងនិងសិទ្ធិចូលរួមស្មើគ្នា ហើយគ្មាននរណាម្នាក់ត្រូវបានដកចេញពីប្រព័ន្ធសន្តិសុខ​សមូហភាពឡើយ​។​

យោងតាមអ្នកជំនាញកម្ពុជា ក្រោមការដឹកនាំរបស់មេដឹកនាំដ៏ឆ្នើមរូបនេះ ជាមួយនឹងគោលនយោបាយការបរទេសដ៏ស៊ីជម្រៅ មាន​លក្ខណៈ​យុទ្ធសាស្ត្រ និងមានចក្ខុវិស័យ​វែងឆ្ងាយ វៀតណាមបានបញ្ជាក់យ៉ាងច្បាស់នូវចំណុចសំខាន់ចំនួន​ពីរ​។ ទីមួយ វៀតណាមកំណត់ថា ផលប្រយោជន៍ជាតិគឺមិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងវិបុលភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូលបានទេ។ ការរួមចំណែកដល់សន្តិភាពក្នុងតំបន់ គឺជាខែលការពារដ៏​យូរអង្វែងសម្រាប់ផលប្រយោជន៍របស់វៀតណាម ក៏ដូចជាក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិ​ផងដែរ។ ទីពីរ វៀតណាមបានដាក់ខ្លួនជាភាគីឯករាជ្យ និងជាស្ពានតំណាងឱ្យផលប្រយោជន៍របស់ប្រទេស​តូចដូចជាកម្ពុជា ក៏ដូជា ប្រទេស​មធ្យម​ផ្សេងទៀត៕​