VOV WorldVOV World
ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៥ប្រារព្វឡើង
11/03/2015 10:18
(VOVworld) - ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៥បានបើកនាយប់ថ្ងៃទី១០ មិនា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak នៅតំបន់ខ្ពង់រាបភាគកណ្ដាល វៀតណាម។
ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៥ប្រារព្វឡើង
(VOVworld) - ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៥បានបើកនាយប់ថ្ងៃទី១០ មិនា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak នៅតំបន់ខ្ពង់រាបភាគកណ្ដាលវៀត ណាម។ពិធីនេះគឺសំដៅជំរុញការផ្សព្វផ្សាយ ឧទ្ទេសនាមអំពីផលិតផលកាហ្វេវៀត ណាមនិយាយរួម កាហ្វេ Buon Ma Thuot និយាយដោយឡែក។នេះក៏ជា ឱកាស ដើម្បីបង្កើនការពន្លឿនពាណិជ្ជកម្ម​ ទាក់ទាញការវិនិយោគ​លើកកំពស់គុណភាព ប្រសិទ្ធភាពក្នុងការផលិត កែច្នៃ នាំចេញកាហ្វេ។ថ្លែង មតិនៅពិធីបើក នាយឧត្តម សេនីយ៍លោក Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀត ណាមនិងជាប្រធាន គណៈកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen បានសង្កត់ ធ្ងន់ថា៖ ទិដ្ឋភាពនៃពិធីបើកពិធីបុណ្យកាហ្វេ Buon Ma Thuot ឆ្នាំ២០១៥ “ខេត្តក្រុងទាំងឡាយនៅតំបន់ Tay Nguyen ត្រូវសហការយ៉ាងស្អិតរមួតជាមួយ ក្រសួង ស្ថាប័ន​មជ្ឈឹមនានា ជាពិសេសគឺក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទដើម្បី អនុវត្តល្អនូវការងាររៀបចំគំរោងផែនការណ៍អំពីតំបន់ដីដាំដើមកាហ្វេ ស្រាវជ្រាវ លើកកំពស់គុណភាពរបស់ដើមពូជ អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាជឿនលឿនក្នុង ការដាំដុះ ថែទាំ និងកែច្នៃកាហ្វេ។ទន្ទឹមនឹងនោះ សកម្មសិក្សារៀនសូត្របទ ពិសោធន៍របស់ប្រទេសដាំកាហ្វេផ្សេងៗ បើកទូលាយទីផ្សារនាំចេញ ទាក់ទាញ ភ្ញៀវ ទេសចរណ៍ជាច្រើនថែមទៀតមកដល់តំបន់ Tay Nguyen”៕

More