VOV WorldVOV World
ពិធីបុណ្យបេះផ្លែឈើដ៏វិសេសវិសាលលើកទី៣នៅខេត្ត Son La
30/05/2016 08:55
(VOVworld)-នាព្រឹកថ្ងៃទី២៩ឧសភា នៅស្រុក Moc Chau ខេត្ត Son La បានរៀបចំមហោស្រពបេះផ្លែឈើស្រុក Moc Chau
ពិធីបុណ្យបេះផ្លែឈើដ៏វិសេសវិសាលលើកទី៣នៅខេត្ត Son La
ពិធីបុណ្យបេះផ្លែឈើដ៏វិសេសវិសាលលើកទី៣នៅខេត្ត Son La (VOVworld)-នាព្រឹកថ្ងៃទី២៩ឧសភា នៅស្រុក Moc Chau ខេត្ត Son La បានរៀបចំមហោ ស្រពបេះផ្លែឈើស្រុក Moc Chau លើកទី៣ឆ្នាំ២០១៦ ដោយប្រធានបទ “ផ្លែ Man ស្រុក Moc Chau”។​ការរៀបចំពិធីនេះ​មិនត្រឹមតែជាឱកាសផ្សព្វផ្សាយអំពីផ្លែ Man របស់ស្រុក Moc Chau ប៉ុណ្ណោះទេ ថែមទាំងជាឱកាសជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ក្នុងការដាំដុះ និងថែ រក្សាប្រភេទផ្លែឈើនេះទៀតផង។ អ្នកស្រី Nguyen Thi Thu Thuy ភ្ញៀវទេសចរ មកពីក្រុងហា ណូយបានចែករំលែកថា៖ “នេះជាលើកដំបូងដែលខ្ញុំបានចូលរួមពិធីបុណ្យបេះផ្លែ Man នៅស្រុក Moc Chau គឺ ស្បាយ រីករាយណាស់។ ខ្ញុំសង្ឃឹមថា គណៈចាត់តាំងនឹងរៀបចំពិធីបុណ្យនេះជារៀង រាល់ឆ្នាំដើម្បី ទស្សនិកជននឹងមានឱកាសទស្សនាច្រើនជាង”៕