ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ ឆ្នាំ ២០១៧ ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ
18/03/2017 08:53
(VOVworld)-ក្រោយពីបានប្រព្រឹត្តិទៅអស់រយៈពេល ២ សប្ដាហ៍មក នាល្ងាចថ្ងៃ ១៧ មិនា ពិធីបុណ្យអាវផាយទីក្រុងហូជីមិញបានបិទបញ្ចប់ហើយ ។ ពិធីបុណ្យនេះបានទាក់ទាញភ្ញៀវទេសចរប្រមាណ

(VOVworld)-ក្រោយពីបានប្រព្រឹត្តិទៅអស់រយៈពេល ២ សប្ដាហ៍មក នាល្ងាចថ្ងៃ ១៧ មិនា ពិធីបុណ្យអាវផាយទីក្រុងហូជីមិញបានបិទបញ្ចប់ហើយ ។ ពិធីបុណ្យនេះ បានទាក់ទាញភ្ញៀវទេសចរប្រមាណ ៧០០០០ នាក់។ កម្មវិធីសម្ដែងសិល្បៈបិទបញ្ចប់ ព្រឹត្តិការនេះក្រោមប្រធានបទ អាវផាយវៀតណាមពោរពេញទៅដោយភាពទាក់ទាញ។ អញ្ជើញចូលរួមកម្មវិធីនេះ មានវត្តមានរបស់កុងស៊ុល និងភរិយា ព្រមទាំងនិស្សិត បរទេសមកពីប្រទេស ថៃ កូរ៉េខាងជើង ជប៉ុន និងអ៊ីតាលី។ ពិធីបុណ្យអាវផាយទីក្រុង ហូជីមិញលើកទី ៤ ឆ្នាំ ២០១៧ បានប្រព្រឹត្តិទៅដោយមានសកម្មភាពចំនួនជាង ១៣ ។ ក្នុងនោះ ចាប់អារម្មណ៍បំផុតគឺការសម្ដែងអាវផាយដោយមានការចូលរួម ៣០០ នាក់នៅវិថីដើរថ្មើជើង Nguyen Hue ខ័ណ្ឌ ទី ១ ។ ទីក្រុងហូជីមិញក៏បានសម្រេចយក ថ្ងៃ ទី ៣ ខែមិនា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំពិធីបុណ្យអាវផាយ ដើម្បីទាក់ទាញភ្ញៀវ ទេសចរមកទស្សនាទីក្រុងផងដែរ។
Related




