ពិធីបុណ្យអាវផាយបានបើកនៅ Festival Hue 2014
15/04/2014 10:13
(VOVworld)-នាយប់ថ្ងៃទី១៤មេសា ពិធីបុណ្យអាវ ផាយក្រោមប្រធានបទ “ពិភពលោកក្នុងអាវផាយ វៀតណាម” ជាចំណុចលេចធ្លោក្នុងFestival Hue 2014

ពិធីបុណ្យអាវផាយបានបើកនៅ Festival Hue 2014 (រូបថត៖Minh Duc/TTXVN) (VOVworld)-នាយប់ថ្ងៃទី១៤មេសា ពិធីបុណ្យអាវផាយក្រោមប្រធានបទ “ពិភព លោកក្នុង អាវផាយវៀតណាម” ជាចំណុចលេចធ្លោក្នុងFestival Hue 2014 ដែលប្រព្រឹត្តទៅនៅទីលាន Ngo Mon។ លើឆាកល្ខោនពោពេញទៅដោយព័ណ៌ ស្វាយ បណ្តាក្បូរក្បាច់មានលក្ខណៈរបស់វិចិត្រសិល្បៈរាជ្យវាំង Hue មានអ្នក បង្ហាញម៉ូតជាង១០០នាក់ តំណាងឲ្យនារីវៀតណាមបានពាក់លើខ្លួនអាវផាយ ដ៏ ល្វន់ល្វៃ សំដៅឧទ្ទេសនាមសោភ័ណ្ឌភាពរបស់អាវផាយវៀតណាមជាមួយ ភ្ញៀវ អន្តរជាតិរាប់ពាន់នាក់ដែលទស្សនា Festival Hue 2014លើកនេះ។ ពិធី បុណ្យ អាវផាយឆ្នាំនេះ មានគំរូអាវផាយជាង៦០០ របស់អ្នករចនាមូតចំនួន១៨ នាក់មកពី ភាគទាំងបីរបស់វៀតណាម។ នាយប់ថ្ងៃទី១៤មេសា មហោស្រពរបាំអន្តរជាតិលើកទី១-Hue 2014 ក៏បាន បើកផងដែរ។ ចូលរួមមានក្រុមសិល្បៈចំនួន២៤មកពីដំបន់ដែនដី ប្រទេស លើ ពិភពលោក និងបណ្តាអង្គភាពចំរៀងរបាំតន្ត្រីជំនាញរបស់វៀតណាម។ នេះជា ព្រឹត្តការវប្បធម៌សិល្បៈដ៏ធំរបស់វៀតណាម និងជាឪកាសដើម្បីសិល្បៈករសិល្បៈ ការិនីរបាំរបស់វៀតណាមជួបប្រាស្រ័យ និងរៀនសូត្រពីសិល្បៈរបាំអន្តរ ជាតិ៕
Related
More





