ពិធីបុណ្យសំពះព្រះខែ២០១៥នៅបណ្ដាដំបន់ក្នុងទូទាំងប្រទេសវៀតណាម
27/09/2015 10:03
Vovworld-ដង្ហែរព្រះខែតាមដងវិថី-ពិធីបុណ្យសំពះព្រះខែ ២០១៥ ត្រូវបានប្រារព្ធធ្វើជាលើកដំបូងនាថ្ងៃទី២៦កញ្ញា

ពិធីបុណ្យសំពះព្រះខែ២០១៥នៅបណ្ដាដំបន់ក្នុងទូទាំងប្រទេសវៀតណាម Vovworld-ដង្ហែរព្រះខែតាមដងវិថី-ពិធីបុណ្យសំពះព្រះខែ២០១៥ ត្រូវបាន ប្រារព្ធធ្វើជាលើកដំបូងនាថ្ងៃទី២៦កញ្ញានោះ បានក្លាយទៅជាពិធីបុណ្យដ៏ធំមួយ ដោយមានការចូលរួមរបស់កុមារាកុមារីនិងឪពុកម្ដាយចំនួន១ពាន់នាក់។ សកម្ម ភាពលេងកំសាន្តល្បែងប្រជាប្រិយ ដូចជារាំម៉ុងសាយដង្ហែប្រទីបទានប្រឡង និទានរឿងនោះ ពិធីបុណ្យសំពះព្រះខែ២០១៥បានរួមចំណែកអប់រំប្រពៃណីរក្សា អត្តសញ្ញាណជាតិបង្កើនស្មារតីសាមគ្គីភាពសំរាប់កុមារ។ នាយប់ថ្ងៃទី២៦កញ្ញាដំបន់ជាច្រើននៅទីក្រុងហូជីមិញបានរៀបចំរាត្រីបុណ្យ សំពះព្រះខែសំរាប់កុមារ ពិសេសគឺកុមារក្រីក្រមានស្ថានភាពលំបាក។ នៅអាគ៌ា កុមារទីក្រុង គណៈចាត់តាំងបានជូនអាហារូបករណ៍ចំនួន៣០ចំណែកសំរាប់កុមារ ក្រីក្ររៀនពូកែនិងអំណោយ៥០០ចំណែកទៀតសំរាប់កុមារក្រីក្រ។ កុមារ Nguyen Hoang Trung Hieu មកពីខ័ណ្ឌទី៥ដែលចូលរួមរាត្រីបុណ្យបានសំណេះសំណាលថា៖ “ឪពុកម្ដាយបាននាំខ្ញុំទៅដើរលេងបុណ្យសំពះព្រះខែ ខ្ញុំសប្បាយរីករាយយ៉ាង ក្រៃលែង។ ខ្ញុំចូលចិត្តកំសាន្តរាំម៉ុងសាយទូងស្គរនិងលេងល្បែងកំសាន្ត៕”
Related





