ពិធីបុណ្យវប្បធម៍រុស្ស៊ីនៅក្រុងហាណូយ
27/09/2015 10:05
Vovworld-នារសៀលថ្ងៃទី២៦កញ្ញានៅក្រុងហាណូយ ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមបានប្រារព្ធឡើង

ពិធីបុណ្យវប្បធម៍រុស្ស៊ីនៅក្រុងហាណូយ (VNP) Vovworld-នារសៀលថ្ងៃទី២៦កញ្ញានៅក្រុងហាណូយ ស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅវៀតណាមបានប្រារព្ធឡើងពិធីបុណ្យវប្បធម៍រុស្ស៊ី ការចាប់អារម្មណ៍ ប្រទេសរុស្ស៊ី។ ថ្លែងមតិនៅពិធីបើក អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមលោក Le Ngoc Dinh បាន សង្កត់ធ្ងន់ថា ពិធីបុណ្យវប្បធម៍រុស្ស៊ីនៅវៀតណាមលើកនេះជាព្រឹត្តិការណ៍ធំមាន អត្ថន័យក្នុងកិច្ចសហប្រតិបត្តិការជួបប្រាស្រ័យវប្បធម៍រវាងប្រទេសទាំងពីរ។ ដោយ រាល់កម្មវិធីទស្សនីយ៍ភាពរបាំតូរតន្ត្រីជាពិព័ណ៌គំនូរ ទស្សនិកជនវៀតណាមជាថ្មីម្ដង ទៀតមានឱកាសកំសាន្តរាល់តំលៃវប្បធម៍វិសេសវិសាលរបស់រុស្ស៊ី។ រីឯឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Konstantin Vnukov បានអះអាង ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យ ក្នុងនោះកិច្ចសហការជួបប្រាស្រ័យក្នុងវិស័យវប្បធម៍ជានិច្ចកាលមានសារៈដ៏សំខាន់៕
Related





