ពិធីបុណ្យវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ២០១៥
13/12/2015 08:34
(VOV)_ពិធីបុណ្យវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ២០១៥ ត្រូវបានប្រារព្វឡើង នាថ្ងៃទី១២ ធ្នូ នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី២៣ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-កូរ៉េខាងត្បូង (ថ្ងៃទី២២ ធ្នូ )។

ពិធីបុណ្យវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ២០១៥ (VOV)_ពិធីបុណ្យវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ២០១៥ ត្រូវបានប្រារព្វឡើង នាថ្ងៃទី១២ ធ្នូ នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី២៣ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-កូរ៉េខាងត្បូង (ថ្ងៃទី២២ ធ្នូ )។ នៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Dang Viet Dung បានអះអាងថា៖ ក្នុងរយៈពេល២៣ឆ្នាំ ទំនាក់ទំនងវៀត ណាមនិងកូរ៉េខាងត្បូងត្រូវបានពង្រឹងនិងពង្រីកជានិច្ច លើគ្រប់វិស័យ ដែលក្នុង នោះ ការផ្លាស់ប្តូរវប្បធម៌រវាងប្រទែសទាំងពីរបានប្រព្រឹត្តិទៅយ៉ាងផុលផុស ដោយ សកម្មភាពជាច្រើន។ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប៉ុន្មាន ឆ្នាំជិតៗនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុង Da Nang និងកូរ៉េខាងត្បូង បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ សកម្មភាពវប្បធម៌ វិចិត្រសិល្បះជាច្រើនរបស់កូរ៉េ ខាងត្បូងត្រូវបានរៀបចំឡើងនៅទីក្រុង Da Nang ហើយទាក់ទាញការយកចិត្តទុក ដាក់ជាច្រើនរបស់ប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេង។ ឯកអគ្គរដ្ឋទូតកូរ៉េខាង ត្បូងប្រចាំនៅវៀតណាម លោក Jun Dae Joo បានអះអាងថា៖Da Nang គឺជាទីក្រុង សកម្ម ដោយមានសក្តានុភាពសហប្រតិបត្តិការសេដ្ឋកិច្ចជាច្រើន៕
Related





