VOV WorldVOV World
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតប្រក្រតីភាពទំនាក់ទំនងការទូតវៀតណាម-អាមេរិក
01/10/2015 10:39
(VOV)_នាថ្ងៃទី១ តុលា នៅទីក្រុង Rach Gia ខេត្ត Kien Giang បាន​ប្រព្រឹត្ត​ទៅជំនួបប្រាស្រ័យ រំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតប្រក្រតីភាពទំនាក់ទំនងការ​ទូតវៀតណាម-អាមេរិក
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតប្រក្រតីភាពទំនាក់ទំនងការទូតវៀតណាម-អាមេរិក
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតប្រក្រតីភាពទំនាក់ទំនងការទូតវៀតណាម-អាមេរិក (VOV)_នាថ្ងៃទី១ តុលា នៅទីក្រុង Rach Gia ខេត្ត Kien Giang បាន​ប្រព្រឹត្ត​ទៅ ជំនួបប្រាស្រ័យ រំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតប្រក្រតីភាពទំនាក់ទំ នងការ​ទូតវៀតណាម-អាមេរិក ( ១៩៩៥-២០១៥) ។ លោកស្រី Rena Biiter អគ្គ កុង​ស៊ុល​អាមេរិកប្រចាំនៅទីក្រុងហូជីមិញ បានអោយដឹងថា៖​ទំនាក់ទំនងរវាង​ ប្រទេសទាំងពីរ វៀតណាមនិងអាមេរិកបានពង្រឹងនិងពង្រីកជានិច្ច។ អាមេរិក​យក ចិត្តទុកដាក់ជាច្រើនលើការអភិវឌ្ឍន៍របស់វៀតណាម និងមោទនយ៉ាងខ្លាំងក្លា​ដែល ជា​​មិត្ត​ ដៃគូរបស់វៀតណាម។ ដោយសមិទ្ធិផលនានា ក្នុងរយៈពេល២០ឆ្នាំ​កន្លង​ទៅ  លោកស្រី Rena Biiter សង្ឃឹមថា៖ វៀតណាមនិងអាមេរិកទទួល​បាន​សមិទ្ធិផលល្អ ប្រសើរច្រើនថែមទៀតនាពេលខាងមុខនេះ។ រីឯ ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Kien Giang លោក Le Van Thi បានសង្កត់ធ្ងន់ថា៖ ​ខេត្ត​នឹង​បង្កលក្ខណះងាយ ស្រួលសំរាប់បណ្ដាវិនិយោគិន ​ក្នុងនោះមាន​វិនិយោគិន​អាមេរិក មកដល់ខេត្តវិនិ យោគ សហប្រតិបត្តិការ អភិវឌ្ឍន៍។ លោក​បានជឿជាក់​ថា៖​ ទំនាក់ទំនងរវាង វៀត ណាម- អាមេរិកនិយាយរួម និងរវាងខេត្ត Kien Giang ជា​មួយអង្គភាពអាជីវកម្ម រដ្ឋ របស់អាមេរិកនិយាយដោយឡែក នឹងបន្តអភិវឌ្ឍន៍​ខ្លាំងក្លាថែមទៀត៕