ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៣៩នៃទិវាបុណ្យឯករាជ្យរបស់អាមេរិក
03/07/2015 09:50
(VOVworld) - នាយប់ថ្ងៃទី២ កក្កដា នៅរដ្ឋធានីហា ណូយ ស្ថានទូតអាមេរិកប្រចាំ នៅវៀតណាមបានរៀប ចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៣៩នៃទិវាបុណ្យ ឯករាជ្យរបស់អាមេរិកនិងលើកទី២០នៃទិវាបង្កើត ទំនាក់ទំនងការទូតវៀតណាម-អាមេរិក។

ទិដ្ឋភាពនៃពិធីរំលឹកខួបអនុស្សាវរីយ៍ (VOVworld) - នាយប់ថ្ងៃទី២ កក្កដា នៅរដ្ឋធានីហាណូយ ស្ថានទូតអាមេរិកប្រចាំនៅ វៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៣៩នៃទិវាបុណ្យឯករាជ្យ របស់អាមេរិកនិងលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អាមេរិក។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអបអរសាទរថ្នាក់ដឹកនាំនិងប្រជាជនអាមេរិក ក្នុងឱកាសទិវា បុណ្យមហិមារនេះនិងសំដែងក្ដីសប្បាយរីករាយដោយឃើញថា ក្នុងរយៈពេល២០ ឆ្នាំកន្លងទៅ ទំនាក់ទំនងវៀតណាម-អាមេរិកបានមានការបោះជំហានដ៏សែនសំ ខាន់លើគ្រប់វិស័យ រួមចំណែកសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហ ប្រតិបតិ្តការនៅតំបន់។ ក៏នៅពិធីនេះដែរ អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton បានវាយតំលៃខ្ពស់ ចំពោះការអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម-អាមេរិកក្នុងរយៈពេល២០ឆ្នាំកន្លង ទៅ ហើយជឿជាក់ថា ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២នឹង បន្តបានបង្កើនឡើងថែមទៀតនាពេលខាងមុខ៕
Related





