ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាសហប្រតិបតិ្តការវៀតណាម-UNICEF
22/09/2015 09:43
(VOVworld) - នាព្រឹកថ្ងៃទី២២ កញ្ញា នៅរដ្ឋធានីហា ណូយ បានប្រព្រឹត្តទៅពិធី រំលឹកខួបអនុស្សាវរីយ៍លើក ទី៤០ទិវាសហប្រតិបតិ្តការរវាងរដ្ឋាភិបាលវៀតណាម ជាមួយមូលនិធិកុមារអ.ស.ប (UNICEF)។

(VOVworld) - នាព្រឹកថ្ងៃទី២២ កញ្ញា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាសហប្រតិបតិ្តការរវាងរដ្ឋាភិបាលវៀតណាម ជាមួយមូលនិធិកុមារអ.ស.ប (UNICEF)។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vu Duc Dam បានថ្លែងអំណរគុណ UNICEF ដោយបានសកម្ម ជួយឧបត្ថម្ភ ប្រកៀកស្មាជាមួយវៀតណាមក្នុងការងារការពារ ថែទាំនិងអប់រំកុមារ ក្នុងអំឡុង៤០ឆ្នាំកន្លងទៅ។ “រដ្ឋាភិបាលវៀតណាម ប្រជាជនវៀតណាមជានិច្ចកាលខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្តរួមជាមួយអង្គការអន្តរជាតិ ប្រទេសនានាដើម្បីបរិយាកាសសន្តិភាពនិង សហប្រតិបតិ្តការ។វៀតណាមត្រូវការបណ្ដាមិត្តដើម្បីចែករំលែក ដើម្បីរាល់បទ ពិសោធន៍របស់វៀតណាម បទពិសោធន៍របស់ពិភពលោកអាចរួមគ្នាបង្កើតឡើង បទពិសោធន៍ដ៏ល្អបំផុតសំរាប់កុមារ”។ ទិដ្ឋភាពនៃពិធីរំលឹកខួបអនុស្សាវរី៍យ៍ (រូបថត៖UNICEF) រីឯខ្លួនឯង លោក Daniel Toole នាយក UNICEF តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានសង្ឃឹម ថា វៀតណាមនឹងបន្តឈានមុខក្នុងសមាគមន៍បណ្ដាប្រជាជាតិនៅតំបន់អាស៊ី អាគ្នេយ៍ ជាពិសេសគឺក្នុងគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានអំពីសិទ្ធិមនុស្ស និងការផ្ដើមគំនិតសំខាន់ដូចជាវេទិការនានានាពេលថ្មីៗនេះអំពីការជះ ឥទ្ធិពល របស់សមាហរណកម្មសេដ្ឋកិច្ចចំពោះសិទ្ធិកុមារ។ “UNICEF មានគោលបំណងបន្តជំរុញទំនាក់ទំនងជាមួយវៀតណាម។យើងខ្ញុំចែក រំលែកជាមួយបណ្ដាមិត្តក្នុងការសន្យាអនុវត្តមាត្រាទី២៩ក្នុងអនុសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិកុមារ អប់រំសមរាប់កុមារដើម្បីការអភិវឌ្ឍន៍យ៉ាងអតិបរមានូវសក្ដានុភាព អំពីទេពកោសល្យ សារធាតុនិងស្មារតីរបស់កុមារ”។ ក្នុងអំឡុង៤០ឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាំមនិងUNICEF បានមានដំណើរការ សហប្រតិបតិ្តការគួរឲ្យជឿទុកចិត្តតាមរយៈការអនុវត្តកម្មវិធីជាក់ស្ដែងនានាសំដៅ ឆ្លើយតបនឹងតម្រូវការជាសារវ័ន្តរបស់កុមារវៀតណាម។ក្នុងនោះ ជាពិ សេសគឺ ព្រឹត្តិការណ៍ដែលវៀតណាមជាប្រទេសដំបូងនៅទ្វីបអាស៊ីអនុម័តលើ អនុសញ្ញា អ.ស.បស្ដីពីសិទ្ធិកុមារ៕
Related





