VOV WorldVOV World
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ទិវាបុណ្យជាតិគុយវ៉ែត
24/02/2017 10:45
(VOV)_នា​ថ្ងៃទី២៣ កុម្ភះ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ​បានប្រ​ព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ទិវាបុណ្យជាតិគុយវ៉ែត (ថ្ងៃទី២៥កុម្ភះ ឆ្នាំ១៩៦១-ថ្ងៃទី២៥កុម្ភះឆ្នាំ២០១៧) និងលើកទី២៦ឆ្នាំ
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ទិវាបុណ្យជាតិគុយវ៉ែត
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ទិវាបុណ្យជាតិគុយវ៉ែត           (VOV)_នា​ថ្ងៃទី២៣ កុម្ភះ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ​បាន ប្រ​ព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ទិវាបុណ្យជាតិគុយវ៉ែត (ថ្ងៃទី២៥កុម្ភះ  ឆ្នាំ១៩៦១-ថ្ងៃទី២៥កុម្ភះឆ្នាំ២០១៧) និងលើកទី២៦ឆ្នាំ ​ទិវារំដោះ​រដ្ឋ​គុយវ៉ែត។​ថ្លែងមតិ នៅ​ទី​នេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ​បានអបអរសាទរ​ សមិទ្ធផល​​ទាំង​ឡាយដែលប្រជាជនគុយវ៉ែតទទួលបាន និងចាត់ទុកថា៖ក្នុងរយៈ​ពេល​ កន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម​និងគុយវ៉ែត អភិវឌ្ឍន៍​ខ្លាំង ក្លា​លើ​គ្រប់វិស័យពិសេសគឺនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកក៏បានជឿ​ ជាក់ថា៖ តាមមូលដ្ឋានទំនាក់ទំនងដ៏ល្អប្រសើរ​រវាងប្រទេសទាំងពីរនេះ បណ្ដា​កិច្ច​ សហ​ប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងគុយវ៉ែត បន្តអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។ ​ទីក្រុងហូជីមិញនឹងបង្កលក្ខណះល្អបំផុត ​ដើម្បីគុយវ៉ែតនឹងនរចិត្តវិនិយោគនិង​អភិ វឌ្ឍន៍នៅទីក្រុង។           ថ្លែងមតិនៅទីនេះ លោក Khaled Al Mutairi អគ្គកុងស៊ូលគុយវ៉ែតប្រចាំ​នៅ ទីក្រុង​ហូជីមិ​ញបានអោយដឹងថា៖ ការវិនិយោគរបស់គុយវ៉ែតនៅវៀតណាមនឹងកើន ឡើងយ៉ាងខ្លាំងនាពេលខាងមុខនេះ។ ទន្ទឹមនឹងនោះ លោកក៏មានគោលបំណងថា៖ បណ្ដាសហគ្រាសវៀតណាមបង្កើនវិនិយោគនៅគុយវ៉ែត រួមចំណែកជំរុញការផ្លាស់ប្តូ រពាណិជ្ជកម្មទ្វេភាគី៕