VOV WorldVOV World
ពិគ្រោះយោបល់នយោបាយវៀតណាម-អ៊ីរ៉ង់
18/03/2015 07:25
(VOVworld) - ចាប់ពីថ្ងៃទី១៦ដល់ទី១៨ មិនា អនុរដ្ឋមន្រ្តី ក្រសួងការបរទេសអ៊ីរ៉ង់ លោក Ibrahim Rahimpour បាន មកបំពេញទស្សនកិច្ចនៅវៀតណាមនិងប្រជុំពិគ្រោះ យោបល់នយោបាយលើកទី៦ជាមួយក្រសួងការបរ ទេសវៀតណាម។
ពិគ្រោះយោបល់នយោបាយវៀតណាម-អ៊ីរ៉ង់
(VOVworld) - ចាប់ពីថ្ងៃទី១៦ដល់ទី១៨ មិនា អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក Ibrahim Rahimpour បានមកបំពេញទស្សនកិច្ចនៅវៀតណាមនិងប្រជុំពិគ្រោះ យោបល់នយោបាយលើកទី៦ជាមួយក្រសួងការបរទេសវៀតណាម។នារសៀលថ្ងៃ ទី១៧ មិនា  ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh  Minh បានទទួលជួបសន្ទនាជាមួយលោក Ibrahim Rahimpour។លោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការ ជំរុញទំនាក់ ទំនងមិត្តភាពសហប្រតិបតិ្តការលើវិស័យជាច្រើនជាមួយអ៊ីរ៉ង់។លោក បានចាត់ទុក ថា នាពេលខាងមុខ ភាគីទាំង២ត្រូវខំប្រឹងប្រែងលាតត្រដាងអនុវត្តកិច្ច ព្រមព្រៀង នានារវាងប្រទេសទាំង២ ជាពិសេសគឺកិច្ចព្រមព្រៀងដែលទទួលបានក្នុង ដំណើរ ទស្សនកិច្ចនៅអ៊ីរ៉ង់របស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាខែតុលា ឆ្នាំ២០១៤។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ)និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក Ibrahim Rahimpour(រូបថត៖VGP) មុននោះ នាព្រឹកថ្ងៃទី១៧ មិនា អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក​ Ibrahim Rahimpour បានមានជំនួបចរចារជាមួយសមភាគីវៀតណាមលោក Vu Hong Nam។​ភាគីទាំង២ បានឯកភាពលើការបង្កើនការផ្លាស់ប្ដូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ បន្តសហការ យ៉ាងស្អិតរមួតលើវេទិការអន្តរជាតិនានា។ស្ដីពី សេដ្ឋកិច្ច ភាគីទាំង២បានឯកភាព ថា ត្រូវបង្កើនជំនួបប្រាស្រ័យរវាងបណ្ដាក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានអាជីវករនៃ ប្រទេសទាំង២ តាមនោះលើកកំពស់ថែម ទៀតតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនា ប៉ុន្មានឆ្នាំខាងមុខ៕