VOV WorldVOV World
ពង្រាងក្រមច្បាប់រដ្ឋប្បវេណីធានាសិទ្ធិសំរាប់មនុស្ស
30/03/2015 10:38
(VOV)_នាព្រឹកថ្ងៃទី៣០ មិនា នៅទីក្រុងហាណូយ ក្រសួងយុត្តិធម៌ បាន​រួមសហការជាមួយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) បានរៀបចំ​សិក្ខា​សាលា១
ពង្រាងក្រមច្បាប់រដ្ឋប្បវេណីធានាសិទ្ធិសំរាប់មនុស្ស
ពង្រាងក្រមច្បាប់រដ្ឋប្បវេណីធានាសិទ្ធិសំរាប់មនុស្ស (VOV)_នាព្រឹកថ្ងៃទី៣០ មិនា នៅទីក្រុងហាណូយ ក្រសួងយុត្តិធម៌ បាន​រួមស ហការជាមួយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) បានរៀបចំ​សិក្ខា​សាលា ១ ដើម្បីស្រង់យកមតិរបស់អ្នកជំនាញការ ក្នុងវិស័យបណ្ដុះបណ្ដាល ស្រាវជ្រាវ ច្បាប់វិទ្យា អំពីពង្រាងក្រមច្បាប់​រដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) ដើម្បី​ការពាររាល់​ ការកំណត់ដែលទាក់ទិនដល់សិទ្ធិមនុស្ស។ បណ្ដាដំណាងបានអះអាងថាពង្រាង ក្រមច្បាប់​រដ្ឋប្បវេណីបានធ្វើអោយជាក់ស្ដែងនិងច្បាស់លាស់នូវបណ្ដាការកំណត់ អំពី​កម្មសិទ្ធិ សិទ្ធិសេរីភាពអាជីវកម្ម បង្កើនបណ្ដាវិធានការការពារសិទ្ធិមនុស្ស … លៗ។ គណៈតាក់តែងនឹងធ្វើសុក្រិតពង្រាងក្រមច្បាប់​រដ្ឋប្បវេណីនេះ ដើម្បីជូន​រដ្ឋ សភានាខែតុលាឆ្នាំ ២០១៥៕