VOV WorldVOV World
ពង្រីកសក្ដានុភាពនៃជំនាន់យុវវ័យវៀតណាម
18/03/2014 10:47
(VOV)_ថ្លែងមតិនៅសន្និសីទពិគ្រោះយោបល់ ស្ដីពីការធ្វើ​វិសោធនកម្ម និងបំពេញបន្ថែមច្បាប់យុវជន ២០០៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី​១៨ មិនា នៅរដ្ឋធានីហាណូយ លោក Nguyen Tien Dinh
ពង្រីកសក្ដានុភាពនៃជំនាន់យុវវ័យវៀតណាម
 ពង្រីកសក្ដានុភាពនៃជំនាន់យុវវ័យវៀតណាម (www.doanhnhansaigon.vn)           (VOV)_ថ្លែងមតិនៅសន្និសីទពិគ្រោះយោបល់ ស្ដីពីការធ្វើ​វិសោធនកម្ម  និងបំ ពេញបន្ថែមច្បាប់យុវជន ២០០៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី​១៨ មិនា នៅរដ្ឋធានី ហា ណូយ លោក Nguyen Tien Dinh អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃវៀតណាមបានអោយដឹង ថា៖ ​ច្បាប់យុវជនដែលត្រូវបានរដ្ឋសភាវៀត​ណាមអនុម័តថ្ងៃទី ២៩ វិច្ឆកា ឆ្នាំ  ២០០៥  នៅសម័យប្រជុំទី៨ និងចូល​ជាធរមានចាប់ពីថ្ងៃទី១ កក្កដា ឆ្នាំ ​២០០៦​មានកំហិត មួយចំនួន ដែលត្រូវស្រាវជ្រាវ ធ្វើវិសោធនកម្ម និងបំពេញបន្ថែមអោយសមស្របជា មួយ​សម្រូវការ​អភិវឌ្ឍន៍ជាក់ស្ដែងរបស់យុវជនវៀតណាម និងការអភិវឌ្ឍន៍របស់ប្រ ទេសជាតិ។ ​           លោក Arthur Erken ប្រធានដំណាងស្ថាប័នមូលនិធិចំនួន​ប្រជាជន​អង្គការ សហប្រជាជាតិប្រចាំនៅវៀតណាម បានអោយដឹងថា៖           “ របៀបល្អបំផុតដើម្បីជួយឧបត្ថម្ភអ្នកវ័យក្មេង នោះគឺត្រូវមាន​រចនាសម្ព័ន្ធ ​គោលនយោបាយ និងកម្មវិធីនានា​។ ទន្ទឹមនឹងនោះ​ យើងត្រូវរួមគ្នា សហប្រតិបត្តិ ការជាមួយគ្នា ជួយឧបត្ថម្ភជំនាន់វ័យក្មេងឈានទៅមុខ៕”