VOV WorldVOV World
ព្រះមហាក្សក្រកម្ពុជាអញ្ជើញថ្នាក់ដឹកនាំCPPនិងCNRPដោះស្រាយជំលោះ
13/09/2013 10:27
ព្រះមហាក្សក្រកម្ពុជាបានមានព្រះរាជឱង្ការ កោះហៅថ្នាក់ដឹកនាំCPPនិងCNRP បើកកិច្ចប្រជុំនាថ្ងៃទី១៤ កញ្ញា
ព្រះមហាក្សក្រកម្ពុជាអញ្ជើញថ្នាក់ដឹកនាំCPPនិងCNRPដោះស្រាយជំលោះ
ព្រះមហាក្សក្រកម្ពុជា Norodom Sihamoni (រូបថតៈ Reuters) (VOVworld)-ព្រះមហាក្សក្រកម្ពុជាព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី នា​ថ្ងៃទី១២ កញ្ញាបានមានព្រះរាជឱង្ការកោះហៅថ្នាក់ដឹកនាំនៃគណៈបក្សប្រជាជនកម្ពុជា (CPP) និងគណៈបក្សប្រឆាំង CNRP បើកកិច្ចប្រជុំនៅព្រៈបរមរាជវាំងនាថ្ងៃទី១៤ កញ្ញាដើម្បី ដោះស្រាយរាល់ការខ្វែងគំនិតក្រោយការបោះឆ្នោតរដ្ឋសភានីតិកាលទី៥នាដំណាច់ ខែកក្កដាកន្លងទៅ។ នាយករដ្ឋមន្រ្តីហ៊ុនសែនបាន​យល់ព្រមចូលរួមកិច្ចប្រជុំនេះ។ សព្វថ្ងៃ CNRP មិនទាន់ឆ្លើយតបតាមសេចក្តីអញ្ជើញរបស់ព្រះមហាក្សក្រនៅឡើយ។           នាចុងសប្តាហ៌កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) បានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតរដ្ឋសភានីតិកាលទី៥ ដែលប្រព្រឹត្ត ទៅនាថ្ងៃទី២៨កក្កដា។ តាមលទ្ធផលនេះ CPPទទួលបានអាសនៈ ចំនួន៦៨ក្នុងចំ ណោម១២៣អាសនៈ និង CNRP ទទួលបានអាសនៈចំនួន៥៥។ ប៉ុន្តែ CNRP ប្រឆំាងជំទាស់ចំពោះលទ្ធផលនេះ។           ក្នុងព្រឹទ្ធការទាក់ទិន១ទៀត ក្រសួងមហាផ្ទៃកម្ពុជាទើបនឹងសម្រេចចិត្ត អនុញ្ញាត្តិឲ្យ CNRP ដំណើរការបាតុកម្មលើទីលានប្រជាធិបតេយ្យ និងមនុស្ស ដែលចូលរួមមិនហួសពី១ម៉ឺននាក់ទេ៕

More