VOV WorldVOV World
ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃមហាចក្រី សិរិនថនបង្ហាញមុខសៀវភៅរូបភាពអំពីវៀតណាម
29/05/2016 09:41
(VOVworld)-ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃចក្រី សិរិនថន នាថ្ងៃទី២៨ឧសភា បាន អញ្ជើញទស្សនាស្ថានទូតវៀតណាមប្រចាំនៅថៃនិង
ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃមហាចក្រី សិរិនថនបង្ហាញមុខសៀវភៅរូបភាពអំពីវៀតណាម
ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃកំពុងផ្លាស់ប្តូរមតិជាមួយឯកអគ្គរដ្ឋទូតវៀតណាមនៅថៃ (VOVworld)-ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃចក្រី សិរិនថន នាថ្ងៃទី២៨ឧសភាបានអញ្ជើញ ទស្សនាស្ថានទូតវៀតណាមប្រចាំនៅថៃនិងចូលរួមពិធីបង្ហាញសៀវភៅ រូបថតមាន ឈ្មោះថា “វៀតណាមតាមរយៈក្រសែភ្នែករបស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ ថៃ ចក្រី សិរិន ថន”។​នេះជាសកម្មភាពសំខាន់មួយដែលស្ថិតក្នុងចំណោមព្រឹត្តិការ ណ៍រំលឹកខួប លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម -ថៃ ថ្ងៃទី៦ សីហា។ សៀវភៅ នេះ បានចងក្រង់ដោយស្ថានទូតវៀតណាមប្រចាំនៅថៃ ដែល ប្រមូលផ្តុំរូបថត ស្អាតអំពីវៀតណាមជាង១០០សន្លឹក ។​ ក្នុងនោះ មានរូបថត ចំនួន៦០សន្លឹកដោយ ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃចក្រី សិរិនថន ថត់ផ្ទាល់ក្នុង ឱកាសព្រះនាងបំពេញ ទស្សនកិច្ចនៅវៀតណាមពីឆ្នាំ១៩៩៣រហូតដល់ឆ្នាំ២០១៥ ដែលរូបទាំងអស់នេះ ជារូបព្រះនាងថតជាមួយថ្នាក់ដឹកនាំវៀតណាម និងសោ ភ័ណ្ឌភាពនៃទេសភាព នៅវៀតណាមដែលព្រះនាងធ្លាប់យាងដំណើរ៕