VOV WorldVOV World
ព្រឹទ្ធសមាជិកសភាអាមេរិកគ្រប់រូបស្នើរឲ្យលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល
10/12/2015 09:17
(VOVworld) – នាថ្ងៃទី​ ៩ ធ្នូ បណ្ដាព្រឹទ្ធសមាជិកសភា លោក John McCain និង លោកស្រី Kelly Ayotte បាន ដាក់ជូនរដ្ឋសភាអាមេរិកសេចក្តីសម្រេចចិត្តថ្មីមួយ ដែលស្នើរឲ្យលុបចោលកម្មវិធីឃ្លាំមើលត្រីរអិលរបស់ ក្រសួងកសិកម្មអាមេរិក (USDA)។
ព្រឹទ្ធសមាជិកសភាអាមេរិកគ្រប់រូបស្នើរឲ្យលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល
ព្រឹទ្ធសមាជិកសភាអាមេរិកគ្រប់រូបស្នើរឲ្យលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល (Image: VNA) (VOVworld) – នាថ្ងៃទី​ ៩ ធ្នូ បណ្ដាព្រឹទ្ធសមាជិកសភា លោក John McCain និង លោកស្រី Kelly Ayotte បានដាក់ជូនរដ្ឋសភាអាមេរិកសេចក្តីសម្រេចចិត្ត ថ្មីមួយ ដែលស្នើរឲ្យលុបចោលកម្មវិធីឃ្លាំមើលត្រីរអិលរបស់ក្រសួងកសិកម្ម អាមេរិក (USDA)។ សេចក្តីសម្រេចចិត្តត្រូវបានផ្តើមឡើងបន្ទាប់ពីក្រសួង កសិកម្មអាមេរិក បានប្រកាសចេញផ្សារ​ «ការកំណត់ចុងក្រោយ» ស្តីពីការ បង្កើតកម្មវិធីពោលខាង លើដែលជះឥទ្ធិពលអាក្រកដល់ការនាំចេញត្រីត្រា និងត្រីបាសារបស់វៀតណាម ទៅទីផ្សារអាមេរិក។ តាមព្រឹទ្ធសមាជិកសភា ទាំងនេះចាត់ទុកថា៖ ការបង្កើត កម្មវិធីនេះគឺការខ្ជះខ្ជាយដ៏ធ្ងន់ធ្ងរពន្ធរបស់ ប្រជាពលរដ្ឋអាមេរិកនិងជាឧទាហរណ៍ គំរូនៃការគាំពារពាណិជ្ជកម្មនិយម។  ទន្ទឹមនឹងនោះកម្មវិធីនេះនឹងបង្កើតឡើងរបង ពាណិជ្ជកម្មចំពោះអ្នកផ្គត់ផ្គង់ ត្រីរអិលបរទេសសំដៅបំរើឲ្យផលប្រយោជន៍របស់ អាជីវរករមួយចំនួននៅ បណ្ដារដ្ឋភាគខាងត្បូងអាមេរិក។ កម្មវិធី​ «ការកំណត់ចុង ក្រោយ» ត្រូវបាន ក្រសួងកសិកម្មអាមេរិកប្រកាសនាថ្ងៃទី ២ ធ្នូ មក នឹងចូលជាធរ មានចាប់ពី ខែមិនាឆ្នាំ ២០១៦ តទៅ។ ខ្លឹមសារសំខាន់បំផុតក្នុងកម្មវិធីនេះគឺ អាមេរិក នឹងអនុវត្តដំណើរការឃ្លាំងមើលយ៉ាងម៉ត់ចត់ពីការផលិតត្រីត្រានិងត្រីបា សារបស់ប្រទេសទាំងឡាយដែលនាំចេញទៅទីផ្សារអាមេរិកតាមបទដ្ឋាន ដែល អាមេរិកកំពុងអនុវត្ត៕