VOV WorldVOV World
ពុទ្ធសាសនាក្នុងដំណើការពង្រីកវប្បធម៌ជាតិ
08/11/2013 12:05
(VOV)_ដំណាងជិត១០០នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន១០ ដូចជា៖​អាមេរិក ជប៉ុន កូរ៉េខាងត្បូង ថៃ ឡាវ កម្ពុជា…។ល។ បានអញ្ជើញចូល​រួម​សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ ដោយប្រធានបទ៖ ពុទ្ធសាសនាក្នុងដំណើការពង្រីកវប្បធម៌ជាតិ នាថ្ងៃទី ៨ វិច្ឆិកានេះ។
ពុទ្ធសាសនាក្នុងដំណើការពង្រីកវប្បធម៌ជាតិ
(VOV)_ដំណាងជិត១០០នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន១០ ដូចជា៖​អាមេរិក ជប៉ុន កូរ៉េខាងត្បូង ថៃ ឡាវ កម្ពុជា…។ល។ បានអញ្ជើញចូល​រួម​សិក្ខា សាលាវិទ្យាសាស្ត្រអន្តរជាតិ ដោយប្រធានបទ៖ ពុទ្ធសាសនាក្នុងដំណើការពង្រីក វប្បធម៌ជាតិ នាថ្ងៃទី ៨ វិច្ឆិកានេះ។ ពុទ្ធសាសនាក្នុងដំណើការពង្រីកវប្បធម៌ជាតិ(internet) ក្នុងរយះពេលប៉ុន្មានឆ្នាំខាងមុខនេះ ប្រទេសមួយចំនួននៅទ្វីបអាស៊ី ដែលក្នុង នោះមានវៀតណាម បានមានការបោះជំហានយ៉ាងខ្លាំងក្លាក្នុងដំណើការ​ទំនើបភាវូប នីយកម្មពុទ្ធសាសនា  នាំមកកម្លាំងរស់ថ្មីសំរាប់ពុទ្ធសាសនា និង​ជួយពុទ្ធសាសនាជ្រា បចូលក្នុងសហគមន៍និងសង្គម។ ថ្លែងមតិនៅទីនេះ ​សាស្ត្រាចារ្យ Nguyen Xuan Thang ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រ ​សង្គមវៀតណាមបានអោយដឹងថា៖           “ ពុទ្ធសាសនាបានមានប្រវត្តិសាស្ត្រជាង២០០០ឆ្នាំនៅវៀតណាមមក​ហើយ។ ពុទ្ធសាស្ត្របានរួមដំណើរជាមួយវៀតណាម ឆ្លងកាត់រាល់ការលំ​បាកបំផុតក្នុងប្រវត្តិ សាស្ត្រ ក្លាយទៅជាផ្នែកមួយមិនអាចកាត់ផ្តាចចេញពី​វប្បធម៌វៀតណាមបានឡើយ។ ក្នុងដំណើការពង្រឹងនិងពង្រីក ពុទ្ធសាសដើរ​តួនាទីដ៏សែនសំខាន់ ក្នុងដំណើការជំរុញ ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ និងធ្វើសមាហរណកម្មអន្តរជាតិ។”           តាមរយៈសិក្ខាសាលាបណ្ដាដំណាងមានឱកាសផ្លាស់ប្តូររាល់បញ្ហាទ្រឹស្ដី​រួមអំពី តួនាទីរបស់ពុទ្ធសាសនានិងបទពិសោធន៍របស់បណ្ដាប្រទេសក្នុងការប្រើប្រាស់តួនាទី របស់ពុទ្ធសាសនាសមដៅអភិរក្សនិងពង្រីកវប្បធម៍ប្រជាជាតិក្នុងកាលៈទេសៈសកល ភាវូបនីយកម្មនាបច្ចុប្បន្ន។ ព្រះតេជ្ជគុណ Thich Duc Nghiep អភិបាលរងសមាគមពុទ្ធ សាសនា វៀតណាមបានចាត់ទុកថា៖           “ប្រវត្តិសាស្ត្រពុទ្ធសាសនាវៀតណាមជាផ្នែកសំខាន់មួយក្នុងប្រវត្តិសាស្ត្រវៀតណាម។ វប្បធម៍សតិអារម្មណ៍សីលធម៍របៀបរស់នៅរបស់ពុទ្ធ​សាសនា​វៀតណាមបានរួមចំណែកបង្កើតឡើងនូវអត្តសញ្ញាណរបស់វប្បធម៍វៀតណាម។ នាបច្ចុប្បន្ន ការម្ចាស់ការចូលរួមដំណើរការ​សមាហរ​ណក​ម្ម​អន្តរជាតិ សកលភាវូបនីយកម្មសេដ្ឋកិច្ចវប្បធម៍ជាសំណូមពរមានចរិត​លក្ខណក្រិតក្រមចំពោះប្រទេស ប្រជាជាតិនីមួយៗ។ តាមរយៈនោះពុទ្ធ​សាសនា​វៀតណាមមានបទពិសោធន៍ផ្លាស់ប្តូរថ្មី រួមចំណែកជាមួយ​ប្រទេស​វៀតណាមផ្លាស់ប្តូរថ្មីលើផ្លូវសមាហរណកម្មអន្តរជាតិ​អភិវឌ្ឍន៍៕”