ព្យុងយ៉ាងយល់ព្រមជួបចរចារជាមួយ Seoul អំពីការជួបជុំសំរាប់បណ្ដាគ្រួសារដែលត្រូវបានព្រាត់ប្រាស់
19/08/2013 08:40
(VOVworld) – នាថ្ងៃទី ១៨ សីហា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ បានយល់ព្រមចំពោះសំណើររបស់កូរ៉ខាងត្បូងអំពីការរៀបចំបណ្ដាការចរចារ ថ្នាក់ឯកទេសស្តីអំពីការជួបជុំសំរាប់បណ្ដាគ្រួសារដែលត្រូវបានព្រាត់ប្រាស់ ក្នុងសង្គ្រាមលើឧបទ្វីបកូរ៉េ (១៩៥០-១៩៦៣) នាថ្ងៃទី ២៣ សីហា ខាងមុខ។

ការជួបជុំសំរាប់បណ្ដាគ្រួសារដែលត្រូវបានព្រាត់ប្រាស់។ (Image: thethaovanhoa.vn) (VOVworld) – នាថ្ងៃទី ១៨ សីហា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ បានយល់ព្រមចំពោះសំណើររបស់កូរ៉ខាងត្បូងអំពីការរៀបចំបណ្ដាការចរចារ ថ្នាក់ឯកទេសស្តីអំពីការជួបជុំសំរាប់បណ្ដាគ្រួសារដែលត្រូវបានព្រាត់ប្រាស់ ក្នុងសង្គ្រាមលើឧបទ្វីបកូរ៉េ (១៩៥០-១៩៦៣) នាថ្ងៃទី ២៣ សីហា ខាងមុខ។ ភាគីព្យុងយ៉ាងក៏បានស្នើដំណើរការចរចារអំពីការចាប់ផ្តើមទួរទេសចរណ៍ នៅភ្នំ Kumgang ឡើងវិញ នាថ្ងៃទី ២២ សីហា ខាងមុខ ផងដែរ។ នាថ្ងៃទី ១៨ សីហា កន្លងមក ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បាន អំពាវនាវ ឲ្យព្យុងយ៉ាងរៀបចំការជួបជុំសំរាប់បណ្ដាគ្រួសារដែលត្រូវបានព្រាត់ ប្រាស់។ ទន្ទឹមនឹងនោះ លោកស្រី Park Geun-hye បានសង្កត់ធ្ងន់ថា៖ ការព្រម ព្រៀងអំពី ការចាប់ផ្តើមសកម្មភាពនៅមណ្ឌលឧស្សាហកម្មរួម Kaesong ឡើង វិញ ដែល ទទួលបាននាពេលថ្មីៗនេះ បានបើកចេញដំណាក់កាលថ្មីក្នុងទំនាក់ ទំនងរវាង ប្រទេសកូរ៉េទាំង ២៕
Related





