ចាប់ផ្ដើមនាឡិការរាប់ថយក្រោយមហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ីលើកទី៥-២០១៦
24/09/2015 10:06
Vovworld-នាព្រឹកថ្ងៃទី២៤កញ្ញានៅទីក្រុង Da Nang ក្រសួងវប្បធម៍កីឡានិងទេសចរណ៍បានសហការជាមួយ

ចាប់ផ្ដើមនាឡិការរាប់ថយក្រោយមហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ីលើកទី៥-២០១៦ Vovworld-នាព្រឹកថ្ងៃទី២៤កញ្ញានៅទីក្រុង Da Nang ក្រសួងវប្បធម៍កីឡានិង ទេសចរណ៍បានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ចាប់ ផ្ដើមនាឡិការរាប់ថយក្រោយមហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ីលើកទី៥ឆ្នាំ ២០១៦។ មហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ីលើកទី៥ឆ្នាំ២០១៦ (ABG 5) បាន ប្រព្រឹត្តទៅនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី២៤កញ្ញាដល់ថ្ងៃទី៣តុលាឆ្នាំ២០១៦ ដោយប្រធានបទ បំភ្លឺមហាសាគរ អនាគតភ្លឺស្វាង ដែលគ្រោងនឹងទាក់ទាញ មនុស្សប្រមាណ១ម៉ឺននាក់ចូលរួមក្នុងនោះមានកីឡាករកីឡាការិនីជាង៣ពាន់នាក់។ លោក Dang Viet Dung អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ប្រធាន គណៈចាត់តាំង ABG 5 បានឲ្យដឹងថា៖ “ជាទីក្រុងដំណាងឲ្យវៀតណាមរៀបចំមហោស្រពកីឡា Da Nang នឹងខំប្រឹង ប្រែងអស់ពីចិត្តពីថ្លើមដើម្បីអនុវត្តល្អបំផុតរាល់សំណូមពររបស់ក្រុមប្រឹក្សាអូឡាំពិក ទ្វីបអាស៊ី របស់គណៈចាត់តាំងមហោស្រព។ ថ្នាក់ដឹកនាំនិងប្រជាជនទីក្រុងសប្បាយ រីករាយដែលបានរួមកំលាំងនិងបង្កលក្ខណៈងាយស្រួលសំរាប់កីឡាករកីឡាការិនី មានការប្រកួតល្អ ពិធីជួបប្រាស្រ័យពោពេញទៅដោយចំណងសាមគ្គីភាពមិត្តភាព រវាងប្រជាជនទីក្រុងនិងភ្ញៀវទេសចរណ៍និងកីឡាករមកពីប្រទេសនិងដំបន់ដីជា ច្រើន៕”
Related





