ចាប់ផ្តើម“សន្និសីទតុមូលឯកភាពប្រជាជាតិ”នៅអ៊ុយក្រែន
15/05/2014 08:45
(VOVworld)-នាថ្ងៃទី១៤ឧសភា រដ្ឋសភាអ៊ុយក្រែន បានប្រព្រឹត្តទៅ“សន្និសីទតុមូលឯកភាពប្រជាជាតិ” ដែលបានរៀបចំឡើងតាមសំណើរមុននេះ

ទាហានអ៊ុយក្រែននៅ Slavyanskរបស់អ៊ុយក្រែនខាងកើត (រូបថតៈ EPA) (VOVworld)-នាថ្ងៃទី១៤ឧសភា រដ្ឋសភាអ៊ុយក្រែនបានប្រព្រឹត្តទៅ“សន្និសីទតុមូល ឯកភាពប្រជាជាតិ” ដែលបានរៀបចំឡើងតាមសំណើរមុននេះរបស់ប្រធានាធិបតី បណ្តោះអាសន្នអ៊ុយក្រែន លោកAleksander Turchynov និងនា យករដ្ឋមន្រ្តីបណ្តោះ អាសន្តលោក Arseni Yasenyuk ។ សន្និសីទបានប្រមូលផ្តុំ ពិភាក្សាអំពីបញ្ហាស្នូល ចំនួន៥ក្នុងនោះមានការកែទម្រង់រដ្ឋធម្មនុញ ប្រឆាំងអំពើ ពុករលួយ គោលនយោ បាយសេដ្ឋកិច្ចជាដើម។ ថ្លែងមតិក្នុងសន្និសីទ លោក Arseny Yatsenyuk បានប្រកាសថា ភារកិច្ច ដ៏សែន សំខាន់របស់ Kiev នាបច្ចុប្បន្នគឺរក្សាសន្តិភាព។ភារកិច្ចនេះត្រូវបានដោះ ស្រាយ តាមរយៈផ្លូវនយោបាយនិងកាទូត។ ទន្ទឹមនឹងនោះ លោកក៏បានសង្កត់ធ្ងន់ ថា ត្រូវ រៀបចំការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខដោយស្មោះត្រង់និង តម្លាភាព៕
Related





